ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត Highlander បំពាក់ហ្គាស់ បានផ្ទុះឆេះ ខ្ទេច ​បណ្តាលឲ្យរបួសម្នាក់

137

កំពង់ស្ពឺ៖ រថយន្ត Highlander មួយគ្រឿង ដែលបំពាក់ហ្គាស បានផ្ទុះឆាបឆេះខ្លាំងខ្ទេចម៉ដ្ឋ បន្ទាប់ពីរថយន្តនេះ បានចូលទៅចាក់ហ្គាសក្នុង ស្ថានីយប្រេងសាំង Tela ១កន្លែង ដែលស្ថិតនៅតាមបណ្តោយជាតិលេខ៤១ គីឡូម៉ែត្រលេខ១៧ ស្រុកកងពិសី ខេត្តកំពងស្ពឺ កាលពីព្រឹកថ្ងៃទី៩ខែកក្កដា ឆ្នាំ២០១៨។

បើតាមមន្រ្តីមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មូលហេតុ ដែលបណ្តាលឲ្យផ្ទុះហ្គាសឆេះរថយន្តនោះ គឺបណ្តាលមកពីម្ចាស់រថយន្ត ជក់បារី ពេលចាក់កំពុងបញ្ចូលហ្គាលក្នុងរថយន្ត ហើយបណ្តាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ទៅតែម្តង ។ ក្នុងហេតុនោះ​បណ្តាលឲ្យម្ចាស់រថយន្ត ជាជនជាតិខ្មែរ និងជនជាតិចិនម្នាក់ ដែលជាអ្នកដំណើរ បានរលាកភ្លើង រលួយខ្លោចស្បែកផងដែរ។

ជាមួយគ្នានោះដែរ ក៏មានការជួយអន្តរាគមន៍ ពីរថយន្តពន្លត់អគ្គិភ័យ បាញ់ពន្លត់រថយន្ត ប៉ុន្តែរថយន្តត្រូវបានភ្លើងឆេះខ្ទេច អស់ទៅហើយ ហើយនគរបាល បានស្នើសុំបងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់រថយន្ត បំពាក់ហ្គាស់ មានការប្រុងប្រយ័ត្នទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង