ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រោយមានការរិះគន់ នៅបណ្ដាញសង្គម ករណីបង្ក្រាបគ្រឿងញៀន នគរបាលរតនគិរីចេញមុខបំភ្លឺ

92

រតនគិរី៖ មានការភ្ញាក់ផ្អើល ក្រោយ​គណនី​ហ្វេ​ស​ប៊ុ​ក ដែល​មានឈ្មោះ ស៊ី​ណា បាន​ថត​បង្ហោះ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក្រោយ​ប៉ូ​លី​ស មួយ​ក្រុម​បាន​ចុះ​ចាប់​មនុស្ស ដោយ​ចោទ​ថា​ទាក់ទង​នឹង ករណី​គ្រឿងញៀន​។ ករណីនេះ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានចេញសេចក្តី បំភ្លឺករណីបង្ក្រាបគ្រឿងញឿននៅស្រុកបរកែវ ថា នគរបាលបានចាប់ខ្លួនមុខសញ្ញាប្រើប្រាស់ចែកចាយគ្រឿងញៀន 2 នាក់ ហើយនាំពួកគេទាំងពីរនាក់នេះ ទៅ ចង្អុលបង្ហាញមុខសញ្ញាដើរលក់ថ្នាំញៀនឲ្យ ពួកគេ ប៉ុន្តែក៏មានការតវ៉ា ពីក្រុម សាច់ញាតិ របស់មេមុខសញ្ញានោះ រឿងរារាំងមិនឲ្យចាប់ខ្លួនហើយក៏មានការថតវីដេអូបង្ហោះលើ facebookតែម្តង ដោយចោទប្រកាន់មកលើនគរបាលថាចុះចាប់មនុស្សផ្តេសផ្តាស់។

ស្នងការដ្ឋាននគរបាលខេត្តរតនគិរីសូមធ្វើការ បំភ្លឺចំពោះមហាជន ដែលAccount facebook ឈ្មោះ ស៊ីណា បាន រិះគន់សមត្ថកិច្ច នគរបាលស្រុកបរកែវ ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន។ ស្នងការដ្ឋាននគរបាលខេត្តរតនគីរី សូមធ្វើការបំភ្លឺដូចខាងក្រោម៖ សូមជម្រាបថាកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ១:៥០ នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកបរកែវ បានធ្វើប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ក្នុងប្រតិបត្តិការនោះឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ រួមជាមួយវត្ថុតាងមានថ្នាំញៀន៧ថង់(២ថង់ធំ និង៥ថង់តូច) តាមការសួរបំភ្លឺ ជនសង្ស័យទាំង២នាក់បានសារភាពថា ថ្នាំញៀនទាំងនេះ ពួកគេបានទិញពីឈ្មោះ អុំ ស៊ីណា រស់នៅភូមិបរញ៉ុក ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី ។ ក្រោយមកសមត្ថកិច្ចបានរាយការណ៍ សុំគោលការ និង សុំការអនុញ្ញាតពីព្រះរាជអាជ្ញា ដើម្បីបន្តប្រតិបត្តិការ ក្រោយទទួលបានការអនុញ្ញាតពីព្រះរាជអាជ្ញាឲ្យបន្តប្រតិបត្តិការនេះ ភ្លាមនោះកម្លាំងអធិការដ្ឋានស្រុកបរកែវបាននាំជនសង្ស័យទាំង២ នាក់ ទៅចង្អុលបង្ហាញអ្នកដែលបានផ្ដល់ថ្នាំញៀនឲ្យពួកគេ យកមកចែកចាយបន្ត ពេលទៅដល់កម្លាំងនគរបាល បានធ្វើការព្យាយាមឃាត់ខ្លួនឈ្មោះ អុំ ស៊ីណា តាមការចង្អុលបង្ហាញរបស់ជនសង្ស័យទាំង២ នាក់នោះ ប៉ុន្តែឪពុកក្មេកឈ្មោះ ឈាម រិទ្ធធឿន បានធ្វើការរារាំងមិនឲ្យសមត្ថកិច្ចឃាត់ខ្លួនកូនប្រសាឈ្មោះ អុំ ស៊ីណា នោះឡើយ។ ន័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបដើម្បីកុំអោយមានការភ័នច្រឡំ។

សូមបញ្ជាក់ថា បណ្តាញសង្គមបានលើកឡើងថា ចោទថាគ្រឿងញៀន ចុះចាប់មនុស្សទាំងគ្មានដីកា ដល់ម្ចាស់ផ្ទះលុតខ្លាំង ទើបលោកប៉ូលីសរាងអន់ គ្មានដីកាឆែកឆេ និងគ្មានភស្តុតាងោះ ហើយថាអញ្ជើញទៅឆ្លើយបំភ្លឺនៅប៉ូស្តិ៍វ៉ៃខ្នមនុស្សដល់ក្នុងផ្ទះ នៅខេត្តរតនគិរី ហើយត្រូវបានម្ចាស់ផ្ទះចោទថា សមត្ថកិច្ចធ្វើស៊ីពលរដ្ឋ ចុះចាប់អ្នកផ្សេងមកឆ្លើយដាក់មនុស្សនេះ អាងអ្នកនេះមានលុយច្រើន។
រឿងនេះកំពុងល្បីពេញបណ្តាញសង្គម Facebook សូមថ្នាក់ដឹកនាំមេត្តាជួយពិនិត្យមើលផង កុំឲ្យ ពលរដ្ឋមិនដឹងរឿងក្លាយជាអ្នកទោសទាំងគ្មានកំហុស តែបើពិតត្រូវបង្ហាញលិខិតឆែកឆេរ ព្រោះចុះចាប់មនុស្សដល់ក្នុងផ្ទះគេ និងដីកាចាប់ខ្លួនទៀត៕

អត្ថបទដែលជាប់ទាក់ទង