ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់ចរាចរ រវាងរថយន្ត បុកម៉ូតូ ស្លាប់ម្នាក់ ឯតៃកុងឡានរត់បាត់

99

ស្នងការនគរបាលខេត្តកោះកុង បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ នៅវេលាម៉ោង ២.១០នាទី រំលងអធ្រាត្រ មានករណីគ្រោះថ្នាក់ចរាចរផ្លូវគោក កើតឡើង ១លើក នៅចន្លោះគីឡូម៉ែត្រលេខ ៨៦-៨៧ នៅចំនុចអូរតាព្រំ ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង រថយន្តបង្ករម៉ាក សំយ៉ុង ពណ៌ស្ករ ពាក់ស្លាក លេខ ភ្នំពេញ 2AP-3641 អ្នកបើកបររត់គេចខ្លួន បានបុកម៉ូតូម៉ាក Honda Dream C១២៥ ពណ៌ខ្មៅ ពាក់ស្លាក លេខ ម.3059 ភ.ព ក្នុងទិសដៅស្របគ្នា បើកបរដោយឈ្មោះ សួន ចំរើន ភេទប្រុស អាយុ៤៥ ឆ្នាំ មានទីលំនៅភូមិ ភូមិអូតាសៀវ ឃុំគោល ស្រុកសណ្តាន់ ខេត្តកំពង់ធំ មុខរបរកម្មករសំណងត្រចៀកកាំ ស្នាក់នៅ ភូមិឃុំកើតហេតុខាងលើ ជនរងគ្រោះស្លាប់តាមផ្លូវពេលបញ្ជូនទៅមន្ទីពេទ្យកាលម៉ែត។
ក្រោយពីកើតហេតុ កម្លាំងជំនាញ អធិការដ្ឋាននគរបាលស្រុកកោះកុង ចុះអន្តរាគមន៍ និងជួយសង្រ្គោះជនរងគ្រោះ បញ្ចូនទៅមន្ទីពេទ្យបង្អែកខេត្តកោះកុង។ ចំណែករថយន្តបង្កនិង ម៉ូតូ កម្លាំងជំនាញយើង បានធ្វើកំណត់ហេតុ រក្សាទុកនៅអធិការដ្ឋាន រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង