ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះមហាក្សត្រមានព្រះរាជ សន្ទរកថា ៖ ទន្ទឹមនឹង ការរីកចម្រើន វិទ្យាសាស្ត្រ និង សម្ភារ សីលធម៌ និង អភិសមាចារ ក្នុង ជីវភាព សង្គម ក៏មាន ការស្រុតចុះ គួរ ឲ្យ ព្រួយបារម្ភ

111

ភ្នំពេញ ៖ ព្រះរាជសុន្ទរកថាដ៏ឧត្តុង្គឧត្តម នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងវេទិកាអរិយធម៏អាសុីលើកទី១ ដែលផ្តួចផ្តើមបង្កើតឡើងដោយ ឯកឧត្តម សុី ជិនភីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នារដ្ឋធានីប៉េកាំង វេលាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីបណ្តាមេដឹកនាំ នៃប្រទសនានាជាច្រើនផងដែរ ។

ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី មានបន្ទូល ជំរុញ ឲ្យ មេដឹកនាំ មកពី បណ្ដា ប្រទេស ៤៧ ដែល ចូលរួម វេទិកា អរិយធម៌ អាស៊ី លើក ទី ១ នៅ ប្រទេស ចិន នាំគ្នា លើកកម្ពស់ សីលធម៌ និង អភិសមាចារ សង្គម ដើម្បី ការពារ សេចក្តីថ្លៃថ្នូ ររ បស់ ប្រជាជាតិ ក្នុង តំបន់ និង សកលលោក ។

ក្នុង ព្រះរាជ សន្ទរកថា នា វេទិកា អរិយធម៌ អាស៊ី លើក ទី ១ នៅ ទីក្រុង ប៉េកាំង ប្រទេស ចិន នៅ ថ្ងៃទី ១៥ ឧសភា នេះ សម្ដេចព្រះ នរោត្តម សីហមុនី មាន ព្រះរាជបន្ទូល ដូច្នេះ ថា ៖ បច្ចុប្បន្ននេះ សាកលលោក យើង កំពុងស្ថិត នៅក្នុង ដំណាក់កាល នៃ ការរីកចម្រើន និង ជឿនលឿន ដោយមាន ជំនាញ ខាង វិទ្យាសាស្ត្រ និង សម្ភារ ដែល មិន ធ្លាប់មាន ពីមុនមក ។ ប៉ុន្តែ ទន្ទឹមនឹង ការរីកចម្រើន ខាងលើនេះ សីលធម៌ និង អភិសមាចារក្នុង ជីវភាព សង្គម ក៏មាន ការស្រុតចុះ គួរ ឲ្យ ព្រួយបារម្ភ ណាស់ដែរ ។ ភាពអន់ថយ នៃ សីលធម៌ និង គុណធម៌ សង្គម នាំ ឲ្យ មានការ ប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ដល់ សេចក្តីថ្លៃថ្នូរ និង និរន្តរភាព នៃ វប្បធម៌ និង ចីរភាព របស់ សង្គមនិយម ទៅ អនាគត ។
នៅក្នុង បរិបទ នេះ កិច្ចការ សំខាន់ ចំពោះមុខ នឹងត្រូវ ពង្រឹងស្មារតី ទទួលខុសត្រូវ ចំពោះ អនាគត របស់ អាស៊ី និង មនុស្សជាតិ តាមរយៈ ការយល់ ចិត្ត គ្នា ទៅវិញទៅមក ។ ស្មោះត្រង់ គ្នា និង ការស្វែងយល់ ពីគ្នា កាន់តែ ជិតស្និទ្ធ ។ ការគាំទ្រ ខាង ស្មារតី និង បង្កលក្ខណៈ ឲ្យ មានការ ពិភាក្សា ផ្លាស់ប្ដូរ យោបល់ គ្នា និង រៀនសូត្រ ពីគ្នា ទៅវិញទៅមក កាន់តែ ទូលំទូលាយ ដែល ធ្វើ ឲ្យ មានការ ទុកចិត្ត កាន់តែ ប្រសើរឡើង និង ពង្រឹង កិច្ចសហប្រតិបត្តិការ ដោយស្មោះ ត្រង់ នឹង គ្នា និង ឯកភាព ក្នុង កិច្ចអភិវឌ្ឍន៍ នៅ អាស៊ី ឲ្យ កាន់ តែមាន សន្ទុះ ខ្លាំងក្លា និង ប្រកបដោយ ការបង្កើត ថ្មី ប្លែកៗ ដូច បាន លើក ក្នុង ស្មារតី វេទិកា ស្រាប់ ។
នៅ ចំពោះមុខ ថ្នាក់ដឹកនាំ កំពូលៗ ពី បណ្ដា ប្រទេស នានា ព្រះករុណា ព្រះមហាក្សត្រ កម្ពុជា បានបង្ហាញ ទឹក ព្រះទ័យ ព្រួយបារម្ភ ពី បញ្ហា ខាងលើនេះ ដោយ ទ្រង់ ស្នើ ឲ្យ បណ្ដា មេដឹកនាំ ទាំងអស់ នាំគ្នា ចូលរួម ដោះស្រាយ និង លើកកម្ពស់ ផ្នែក សីលធម៌ និង គុណធម៌ ទាំង នៅក្នុង តំបន់ អាស៊ី និង មនុស្សជាតិ ទាំងមូល ៕

https://www.facebook.com/royalducambodge/videos/339527143612454/

អត្ថបទដែលជាប់ទាក់ទង