ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆៃ សារ៉ាមិនខ្លាចឆ្លាម ផេត

267


ភ្នំពេញ:អ្នកប្រដាល់ឆៃ សារ៉ានៃសមាគមប្រដាល់ក្រសួងការពារជាតិត្រូវបាន ដាក់ឲ្យប្រកួតជាមួយអ្នកប្រ
ដាល់ថៃឆ្លាម ផេត(Chhlam Phat)លើសង្វៀនWurkz របស់អាស៊ីអាគ្នេយ៍នារសៀលថ្ងៃទី១៩ឧសភានេះ ។
នេះជាការងារធ្ងន់មួយទៀតសម្រាប់សារ៉ាដែល រាល់ការប្រកួតជាមួយអ្នកប្រដាល់ថៃកន្លងមកគេទទួលបរា
ជ័យស្ទើរតែគ្រប់ការប្រកួតនោះ ។ អាចនិយាយថាឆ្លាម ផេតជាអ្នកប្រដាល់មួយរូបដែលមិនស្រួលបង្ក្រាបនោះទេគេ
ធ្លាប់ប្រកួតចាញ់មឿន សុខហ៊ុចក្លិបពុទ្ធសេរីវង្សដោយពិន្ទុ ។ គេប្រកួតចាញ់សុខហ៊ុចមែនតែសុខហ៊ុចក៏វេទនាមិនស្ទើរ
ដែរទេ ។
សារ៉ាដែលមានកម្រិតទាបជាងសុខហ៊ុចនោះ មិនដឹងថាគេអាចតស៊ូយកឈ្នះឆ្លាម ផេតបានឬក៏យ៉ាងណាទេ
តែសារ៉ាកែងរបស់គេល្អជាសុខហ៊ុច តែកណ្ដាប់ដៃឆ្លាម ផេតធ្ងន់និងរហ័សណាស់ហើយការវ៉ៃចេញភាគច្រើនមានប្រ
សិទ្ធិភាពខ្លាំង ។
អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៧៨ដង ឈ្នះ៦២ដង ចាញ់១៦ដង ។ ចំពោះសារ៉ាវិញគេមានប្រវត្តិ
ប្រកួតចំនួន៩៥ដង ឈ្នះ៧៧ដង ចាញ់១៦ដង និងស្មើពិន្ទុ២ដង ។
មាស សុជាតិរបស់ក្លិបឃ្លាំងមឿងកីឡាប្រកួតជាមួយអ្នកប្រដាល់ថៃឃុន ឡេក(Khun Lek)ដោយប្រកួតគ្នា
ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។
សុជាតិមួយរយៈនេះការប្រកួតជាមួយអ្នកប្រដាល់ថៃមិន សូវបានទទួលលទ្ធផលល្អឡើយ ។ឃុន ឡេកគេក៏
ខានមកប្រកួតនៅស្រុកខ្មែរមួយរយៈដែរ ។សុជាតិមានប្រវត្តិប្រកួតចំនួន៨៦ដង ឈ្នះ៦៤ដង ចាញ់២០ដង និងស្មើពិន្ទុ
២ដង ។ ឃុន ឡេកមានច្រវត្តិប្រកួតចំនួន៦១ដង ឈ្នះ៥៣ដង ចាញ់៨ដង ។នរណាឈ្នះក្នុងការប្រកួតនេះ ?

អត្ថបទដែលជាប់ទាក់ទង