សូមសរសើរតុលាការស្រុកខ្មែរ ចេះបត់បែនកាត់ទោសចំពោះអ្នកទោស មានជីវភាពមានស្តុកស្តម្ភគឺ ខុសពីអ្នកទោសមានជីវភាពក្រីក្រ
ភ្នំពេញ៖ រឿង ទណ្ឌិតយិន ម៉ាណា ដែលតុលាការកាត់ទោសឲ្យ ជាប់គុកមួយឆ្នាំនោះ កាលពីថ្ងៃទី 17 នោះត្រូវបានមហាជនលើបណ្ដាញសង្គមបានលើកឡើងក៏ដូចជា សូមសរសើរតុលាការស្រុកយើងចេះបត់បែនណាស់ កូនអកធំអ្នកមានជាប់ទោសខ្លីដូច យិន ម៉ាណា ជាដើមហេសហេ។
ក្រុមបណ្ដាញសង្គមក៏បានបន្ថែមទៀតថា កូនអ្នកតូចនិងអ្នកក្រវិញជា ប់ទោសពី១០ទៅ១៥ឆ្នាំ ។ ច្បាប់ប្រហែលមាន ស្តង់ដារ២ មើលទៅ ។
ជាមួយនឹងគ្នារឿងនេះដែរលោកពេជ្រស្រស់ដែលជាប្រធានគណៈបក្សយុវជនកម្ពុជានិងជាសមាជិកឧត្តមក្រុមប្រឹក្សាគ្រោះនិងផ្ដល់យោបល់កាលពីថ្ងៃទី 17 ខែឧសភាក៏បានសរសេរលើហ្វេសប៊ុកផ្លូវការរបស់លោកថា “ការសម្រេចបែបណានោះ គឺជាដែន
អំណាចរបស់តុលាការ គឺថាខ្ញុំគ្មានយោបល់ទេ ប៉ុន្តែគ្រាន់តែតុលាការបង្ហាញនូវភាពលំអៀង ចំពោះអ្នកទោស មានជីវភាពមានស្តុកស្តម្ភគឺ ខុសពីអ្នកទោសមានជីវភាពក្រីក្រ បើអ្នកទោសមានជីវភាពស្តុកស្តម្ភ គឺអនុវត្តទោសរយៈពេលខ្លី ហើយបើអ្នកទោសមានជីវភាពក្រីក្រវិញ គឺថាអនុវត្តទោសពេញតែម្តង។Sic…”។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ លោក អ៊ុក សុវណ្ណរិទ្ធ ប្រធានក្រុុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទ ឈ្មោះ យិន ឃុនម៉ី ហៅ យិន ម៉ាណា ដាក់ពន្ធនាគារកំណត់រយៈពេល ១ឆ្នាំ រឿងបើករថយន្តបុកនិស្សិតស្រីម្នាក់ស្លាប់។
បើទោះបី ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេល ១ឆ្នាំ ប៉ុន្តែប្រធានក្រុុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាធានីភ្នំពេញ បានសម្រេចឲ្យអនុវត្តទោសចំនួន ២ខែ ប៉ុណ្ណោះ ហើយទោសដែលនៅសល់ត្រូវព្យួរ។
សូមរំលឹកថា មានករណីគ្រោះថ្នាក់ចរាចរបង្កដោយ ឈ្មោះ យិន ឃុនម៉ី ហៅ យិន ម៉ាណា បានបើករថយន្ត ម៉ាក Range Rover ព័ណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AF-7777 បុកជនរងគ្រោះឈ្មោះ ឌុំ រីដា ស្លាប់កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ បន្ទាប់ពីឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការ លោក ប៊ុន ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ចេញដីការឱ្យឃុំខ្លួនជនជាប់ចោទឈ្មោះ យិន ម៉ាណាជាបណ្តោះអាសន្ននៅពន្ធនាគារ រាជធានីភ្នំពេញ(PJ)៕