ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការដាក់បញ្ជូលតេក្វាន់ដូ ITF នៃការប្រកួតNational School Gamesគឺជាមោទនភាពមួយ

174

ភ្នំពេញ៖ប្រភេទកីឡាតេក្វាន់ដូ ITF(International Taekwondo Federation)ទៅក្នុងការប្រកួតកីឡាសិស្សថ្នាក់ជាតិលើកទី១ (1st National School Games) គឺជាមោទនភាពមួយនេះជាការលើកឡើងរបស់លោកប៊ួន ហ៊ីងសុធីយ៉ាដែលជាអគ្គលេខាធិការរបស់សហព័ន្ធ ។

​ការប្រកួតកីឡាសិស្សថ្នាក់ជាតិលើកទី១ដែលរៀបចំដោយនាយកដ្ឋានអប់រំកាយ និង កីឡាសិស្ស និស្សិតនឹធ្វើពីថ្ងៃទី១០ដល់១៩មិថុនា ។ កីឡាចំនួន១១ប្រភេទត្រូវបានដាល់ឲ្យមាននៅក្នុងការប្រកួតនេះ ។

​កីឡា១១ ប្រភេទកីឡារួមមាន កីឡាបាល់ទាត់កីឡាបាល់ទះ កីឡាបាល់បោះកីឡា អត្តពលកម្មកីឡាប៉េតង់ កីឡាវាយកូនឃ្លីលើតុ កីឡាហែលទឹក កីឡាវាយសី កីឡាការ៉ាត់តេ កីឡាតេក្វាន់ដូWT និងកីឡាតេក្វាន់ដូITF។

លោកប៊ួន ហ៊ីងសុធីយ៉ាអគ្គលេខាធិការសហព័ន្ធកីឡាតេក្វាន់ដូ ITF បានមានប្រសាសន៍ថាការប្រកួតកីឡាសិស្សថ្នាក់ជាតិ(NationalSchoolGames)លើកទី១ឆ្នាំនេះសហព័ន្ធសម្រេចដាក់១២វិញ្ញាសាក្នុងនោះមានវិញ្ញាសា មេគុនចំនួន៤ និងវិញ្ញាសាប្រយុទ្ធចំនួន៨ ហើយកីឡាករ-កីឡាការិនីម្នាក់លេងបានតែមួយវិញ្ញាសាតែប៉ុណ្ណោះ។

លោកអគ្គលេខាធិការថាការប្រកួតនេះមានសារសំខាន់សម្រាប់សហព័ន្ធកីឡាតេក្វាន់ដូITFក្នុងនោះយើងមានសកម្មភាពប្រកួតចំពោះកីឡាករកីឡាការិនីវ័យក្មេងការលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីវ័យក្មេងទំាងអស់ចូលរួម

ព្រឹត្តិការណ៍ធំកម្រិតតំបន់“ថ្នាក់ជាតិ”និងចង់ផ្សព្វផ្សាយកីឡាតេក្វាន់ដូITFដល់ស្រទាប់យុវជនយុវតីនៅទូទាំងប្រទេសកម្ពុជា ។

លោកបានបន្ថែមទៀតថាសព្វថ្ងៃនេះសហព័ន្ធកីឡាតេក្វាន់ដូITFមានក្លិបITFជាង១០នៅតាមរាជធានីខេត្តរួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច។

អត្ថបទដែលជាប់ទាក់ទង