ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីនឹងបន្តបើកវគ្គបណ្ដុះបណ្ដាលច្បាប់ចរាចរណ៍ផ្លូវគោកបន្ថែមចំនួន៣ខែទៀតជូនបងប្អូនអ្នកបើកបរត្រីចក្រយានយន្តទោចក្រយានយន្ត សណ្ដោងរ៉ឺម៉កនិងទោចក្រយានយន្តដោយឥតគិតថ្លៃ

102

ភ្នំពេញ៖ដោយមានសំណូមពរពីបងប្អូនអ្នកបើកបរយានយន្តត្រីចក្រយានយន្តទោចក្រយានយន្តសណ្ដោងរ៉ឺម៉កនិងទោចក្រយានយន្តមានទំហំស៊ីឡាំងលើសពី១២៥សេសេឡើងទៅឬម៉ូតូដែលប្រើថាមពលអគ្គិសនីពី១១គីឡូម៉ែត្រវ៉ាត់និងតាមការពិនិត្យសង្កេតឃើញថាចំនួនអ្នកប្រើប្រាស់យានយន្តខាងលើនៅមានចំនួនច្រើនដែលពុំទាន់បានចូលមកវគ្គបណ្ដុះបណ្ដាលច្បាប់ចរាចរណ៍ផ្លូវគោកនិងប្រឡងយកប័ណ្ណបើកបរយានយន្តប្រភេទកនៅឡើយនោះរដ្ឋបាលរាជធានីភ្នំពេញនឹងបន្តបើកវគ្គបណ្ដុះបណ្ដាលច្បាប់ចរាចរណ៍ផ្លូវគោកបន្ថែមចំនួន៣ខែទៀតជូនដល់បងប្អូនអ្នកបើកបរយានយន្តខាងលើដោយឥតគិតថ្លៃរាល់ថ្ងៃសៅរ៍ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៤ល្ងាចដោយគិតចាប់ពីថ្ងៃសៅរ៍ទី១៨ខែឧសភានេះរហូតដល់ថ្ងៃសៅរ៍ទី១៧ខែសីហាឆ្នាំ២០១៩។

   នេះបើយោងតាមសេចក្តីជូនដំណឹងស្តីពីការបន្តការបើកវគ្គបណ្ដុះបណ្ដាលច្បាប់ចរាចរណ៍ផ្លូវគោកជូនដល់អ្នកបើកបរត្រីចក្រយានយន្តទោចក្រយានយន្តសណ្ដោងរ៉ឺម៉កនិងទោចក្រយានយន្តមានទំហំស៊ីឡាំងលើសពី១២៥សេសេឡើងទៅឬម៉ូតូដែលប្រើថាមពលអគ្គិសនីពី១១គីឡូម៉ែត្រវ៉ាត់ដែលបានចេញកាលពីថ្ងៃ១៦ខែឧសភាឆ្នាំ២០១៩ហើយដែលយើងទទួលបានកាលពីល្ងាចថ្ងៃទី១៧ខែឧសភាឆ្នាំ២០១៩នេះក្នុងសេចក្តីជូនដំណឹងនេះមានន័យដើមទាំងស្រុងថារដ្ឋបាលរាជធានីភ្នំពេញមានកិត្តិយសសូមជំរាបជូនដំណឹងដល់បងប្អូនអ្នកបើកបរត្រីចក្រយានយន្តទោចក្រយានយន្តសណ្ដោងរម៉កនិងចាក់រថយន្តមានទំហំស៊ីឡាំង១២៥សេសេឡើងទៅឬម៉ូតូដែលប្រើប្រាស់ថាមពលអគ្គិសនីលើសពី១១គីឡូវ៉ាត់មេត្តាជ្រាបថារដ្ឋបាលរាជធានីភ្នំពេញបានចាត់ឲ្យមន្ត្រីនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញរៀបចំវគ្គបណ្ដុះបណ្ដាលច្បាប់ចរាចរណ៍ផ្លូវគោកចំនួន៩វគ្គជូនដល់បងប្អូនអ្នកបើកបរយានយន្តខាងលើដោយឥតគិតថ្លៃរយៈពេល២ខែកន្លងមកហើយដោយមានសិក្ខាកាមចូលរួមពាក់បណ្ដុះបណ្ដាលចំនួន៦៤៣៦នាក់ស្មើនឹង៣០ភាគរយនៃចំនួនអ្នកបើកបរយាន្តយន្តក្នុងរាជធានីភ្នំពេញ។ក៏ប៉ុន្តែដោយមានសំណូមពរពីបងប្អូនអ្នកបើកបរយានយន្តខាងលើនិងតាមការពិនិត្យសង្កេតឃើញថាចំនួនអ្នកប្រើប្រាស់យានយន្តខាងលើនៅមានចំនួនច្រើនដែលពុំទាន់បានចូលមកវគ្គបណ្ដុះបណ្ដាលច្បាប់ចរាចរណ៍ផ្លូវគោកនិងប្រឡងយកប័ណ្ណបើកបរយានយន្តប្រភេទកនៅឡើយ។ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញនឹងបន្តបើកវគ្គបណ្ដុះបណ្ដាលច្បាប់ចរាចរណ៍ផ្លូវគោកបន្ថែមចំនួន៣ខែទៀតជូនដល់បងប្អូនអ្នកបើកបរយានយន្តខាងលើដោយឥតគិតថ្លៃរាល់ថ្ងៃសៅរ៍ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៤ល្ងាចដោយគិតចាប់ពីថ្ងៃសៅរ៍ទី១៨ខែឧសភានេះរហូតដល់ថ្ងៃសៅរ៍ទី១៧ខែសីហាឆ្នាំ២០១៩ស្ថិតនៅទីតាំងទី១ក្នុងអង្គភាពផ្ដល់ប័ណ្ណបើកបរយានយន្តនៅផ្លូវលេខ៥៩៨សង្កាត់ច្រាំងចំរេះទី២ខណ្ឌឬស្សីកែវរាជធានីភ្នំពេញនិងទីតាំងទី២ស្ថិតនៅមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញតាមបណ្ដោយផ្លូវជាតិលេខ៦សង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។

    អាស្រ័យហេតុនេះសូមអញ្ជើញបងប្អូនអ្នកបើកបរយានយន្តប្រភេទដូចបានរៀបរាប់ខាងលើត្រូវរួសរាន់សហការនិងចូលរួមវគ្គបណ្ដុះបណ្ដាលឲ្យគ្រប់គ្នាដើម្បីចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍និងមានសុវត្ថិភាពចរាចរណ៍លើដងផ្លូវ។ផុតរយៈពេលខែបន្ទាប់ពីការជូនដំណឹងនេះអាជ្ញាធរមានសមត្ថកិច្ចនិងរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកជាធរមានដោយមិនមានការលើកលែងអធ្យាស្រ័យទៀតឡើយ៕

 

អត្ថបទដែលជាប់ទាក់ទង