ក្រុមការងារបច្ចេកទេសមន្ទីរសាធារណការរាជធានីភ្នំពេញនិងក្រុមសិក្សាបច្ចេកទេសអង្គការJica ប្រជុំពិភាក្សាលើគម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អុយក្នុងគម្រោងទឹកប្រាក់២៧លានដុល្លារ
ភ្នំពេញ៖ក្រុមការងារបច្ចេកទេសនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញនិងក្រុមសិក្សាបច្ចេកទេសជប៉ុននៃអង្គការJica កាលពីព្រឹកថ្ងៃទី១៧ខែឧសភាឆ្នាំ២០១៩បានបើកកិច្ចប្រជុំពិភាក្សាមួយលើគម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អុយក្នុងគម្រោងទឹកប្រាក់២៧លានដុល្លារដែលមានទីតាំងនៅតំបន់ជើងឯកខណ្ឌដង្កោរាជធានីភ្នំពេញ។
លោកសាំពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្លាប់បានបញ្ជាក់អោយដឹងហើយថាប្រទេសកម្ពុជាគ្រោងសាងសង់រោងចក្រចម្រាញ់ទឹកស្អុយជំហានទី១នៅតំបន់ជើងឯកខណ្ឌដង្កោរាជធានីភ្នំពេញដែលគម្រោងនេះមានទំហំទឹកប្រាក់ចំនួន២៧លានដុល្លារជាជំនួយដែលផ្តល់ជូនពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនហៅកាត់ថាJICA។យើងនឹងទទួលបានគម្រោងJICAដើម្បីសាងសង់រោងចក្រចម្រាញ់ទឹកស្អុយជំហានទីមួយ ដែលមានទឹកប្រាក់ប្រមាណ២៧លានដុល្លារនៅជើងឯកខណៈដែលរាជធានីភ្នំពេញពុំទាន់មានស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ដើម្បីសម្អាតទឹកកខ្វក់មុននឹងបង្ហូរចូលទន្លេនិងបឹងបួរនៅឡើយនោះដែលជាហេតុធ្វើឲ្យមានការបំពុលទឹកទន្លេនិងបឹងបួរមួយចំនួននៅប៉ែកខាងត្បូងនិងខាងជើងរាជធានីភ្នំពេញ។
គួរបញ្ជាក់ថាបច្ចុប្បន្ននៅរាជធានីភ្នំពេញមានប្រព័ន្ធបង្ហូរទឹកភ្លៀងដូចជាបណ្ដាញលូមូលលូប្រអប់លូជ្រុងអណ្ដូងលូគ្រប់ប្រភេទ,ប្រឡាយចំហរបង្ហូរទឹកភ្លៀងប្រឡាយបេតុងនិងស្ថានីយបូមទឹកជំវិញទីក្រុងចំនួន១៤ស្ថានីយក្នុងនោះបាននឹងកំពុងសាងសង់ស្ថានីយថ្មីចំនួន៣កន្លែងដែលបង្កើនសមត្ថភាពបូម៣ដង៕