ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យ ២នាក់ និងវត្ថុតាង គ្រឿងញៀន ត្រូវបញ្ជូនទៅតុលាការ

66

សៀមរាប៖ “គ្រឿងញៀន បានបំផ្លាញខ្លួនអ្នក គ្រួសារអ្នក និងអ្នកដ៏ទៃ! ការជួញដូរគ្រឿងញៀនគឺជាអំពើខុសច្បាប់…!” ជនសង្ស័យ ២នាក់ត្រូវ ធ្វើការឃាត់ខ្លួនជាមួយ និឹងវត្ថុតាង គ្រឿងញៀន នៅថ្ងៃទី១៩ខែ ឧសភាឆ្នាំ ២០១៩នេះ ត្រូវបាន នគរបាលការិយាល័យប្រឆាំងគ្រឿងញៀន កសាងសំណុំរឿង បញ្ចូនទៅសាលាដំបូងខេត្តសៀមរាប។

អនុវត្តតាមការណែនាំ របស់គណៈបញ្ជាការឯកភាពខេត្តសៀមរាប ដែលមាន លោក ទៀ សីហា ជាប្រធាន ស្តីអំពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុងមូលដ្ឋាន នឹង ដោយមាន ការក្រើនរំលឹក ពី លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កាលថ្ងៃទី១៦ខែ ឧសភាឆ្នាំ ២០១៩ វេលាម៉ោង ២១និង០០នាទី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្លក្រាម និងផ្នែកប្រឆាំងគ្រឿងញៀន ក្រុងសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប សហការណ៍ជាមួយ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបករណី រក្សាទុក ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀននៅចំណុចមុខវត្តព្រះឥន្ទកោសីយ៍ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម និងនៅបន្ទប់ជួលមួយកន្លេងស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ។

តាមការអោយដឹង ពីលោកវរសេនីយ៍ត្រី ចែម ចំណាន អធិការរងទទួលផ្នែកប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ក្នុងកិច្ចសហប្រត្តិបត្តការណ៍នេះ ក្រុមការងារបាន ធ្វើការឃាត់ខ្លួនជនសង្ស័យ បានចំនួន០២នាក់៖

-ទី១-ឈ្មោះ ស្រឿន វីរៈ ភេទប្រុសឆ្នាំកំណើត ១៩៩៣ មុខរបរគ្មាន មានទីលំនៅ ភូមិស្រែណូយ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាបសព្វថ្ងៃសនាក់នៅបន្ទប់ជួល ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប (រក្សាទុក ជួញដូរនិងប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)

ទី២-ឈ្មោះ ដួង សំអឿន ហៅម៉ាប់ ភេទប្រុស ឆ្នាំកំណើត ១៩៩៤មុខរបរគ្មាន មានទីលំនៅ ភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប (រក្សាទុក ជួញដូរ និងប្រើប្រា ស់)(មានសារធាតុញៀនក្នុងខ្លួន) វត្ថុតាងដកហូត ម្សៅមេតំហ្វេតា មីនប្រភេទទឹកកកចំនួន១២កញ្ចប់ ស្មើនឹងទម្ងន់ ៧១២ក្រាម(ទម្ងន់សុទ្ធ) ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង សំភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន ទូរស័ព្ទដៃ ចំនួន ០២គ្រឿង។

ជនសង្ស័យ និងវត្ថុតាង នៅថ្ងៃទី១៩ខែ ឧសភាឆ្នាំ ២០១៩នេះ ត្រូវបាន នគរបាលការិយាល័យប្រឆាំងគ្រឿងញៀន កសាងសំណុំរឿង បញ្ចូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង