នគរបាលបង្ក្រាប ជនសង្ស័យម្នាក់ ជួញដូរថ្នាំញៀនជាង ៣គីឡូក្រាម
ភ្នំពេញ៖ នគរបាលប្រឆាំងគ្រឿងញៀននៅថ្ងៃទី19 ខែឧសភា ឆ្នាំ2019 បានប្រកាសឲ្យដឹងថា ជនសង្ស័យ ម្នាក់ រួមជាមួយថ្នាំញៀន ជាង៣គីឡូក្រាម ត្រូវបានកម្លាំងនគរបាលជំនាញ(ក៥) នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋាន និងដឹកនាំសម្របសម្រួសដោយលោក សេង គីមឡាក់ ព្រះរាជអាជ្ញារង បានស្រាវជ្រាវ និងបើកកិច្ចប្រតិបត្តិការបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្ម នៅចំណុចតាមផ្លូវលំ ស្ថិតក្នុងភូមិច្រេះ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១៤និង៤៥នាទី។
នគរបាលមន្ទីរគ្រឿងញៀន បានឲ្យ ដឹងថា ជនសង្ស័យឈ្មោះ ចើយ មុន្នី ភេទប្រុស ជនជាតិខ្មែរ កើតឆ្នាំ ១៩៨៦។
រឹបអូសវត្ថុតាង សារធាតុញៀនមេតំហ្វេតាមីន(ICE) 3009,76ក្រាម ម៉ូតូ១គ្រឿង និងទូរស័ព្ទដៃ ១គ្រឿង។ បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿង ដេីម្បីចាត់ការតាមនីតិវិធី ៕