ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកួតកីឡាវាយកូនគោលដណ្ដើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង

104

​ភ្នំពេញ:ការប្រកួតកីឡាវាយកូនគោលដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោមស ខេងនិងដើម្បីអបអរសាទរទិវាខួបអនុស្សាវរីយ៍លើកទី៧៤ថ្ងៃកំណើតកងកម្លាំងនគរបាលជាតិ(១៦ឧសភា១៩៤៥-១៦ឧសភា២០១៩)បានធ្វើឡើង
ពេញមួយថ្ងៃទី១៩ឧសភានាទីលានហ្គ្រែនភ្នំពេញ ។

​ សម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចក្រឡាហោមស ខេង ឧបនា យករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា , សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍និងជាប្រធានគណ:កម្មាធិការជាតិអូឡាំពិកម្ពុជារួមជាមួយថ្នាក់ដឹកនាំជាច្រើនរូបទៀតបានអញ្ជើញចូលរួមបើកការប្រកួតកីឡាវាយកូន គោល”ពានរង្វាន់សម្តេចក្រឡាហោមស ខេង » ឆ្នាំ២០១៩នេះ ។

លោកជា បូរ៉ាអគ្គលេខាធិការសហព័ន្ធវាយកូនគោលកម្ពុជាបានអោយដឹងថាព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោល “ពានរង្វាន់ សម្តេចក្រឡាហោមសខេងធ្វើឡើងដើម្បីអបអរសាទរទិវាខួបរំលឹកអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃកំណើតកងកម្លាំងនគរបាលជាតិ(១៦ឧសភា១៩៤៥-១៦ឧសភា២០១៩)ដែលបានកសាងនូវស្នាដៃសមិទ្ធផលវីរភាពដ៏ឧត្តុងឧត្តម និងជាគំរូសម្រាប់នគរបាលជាតិជំនាន់ក្រោយ។ ការប្រកួតកីឡាវាយកូនគោល “ ពានរង្វាន់សម្តេចក្រឡាហោមស ខេង”នេះ ក៏ក្នុងគោលបំណង ដើម្បីរឹតចំណឹងសាមគ្គីភាព មិត្តភាព ហើយក៏ជាការជំរុញវិស័យកីឡាវាយកូនគោលនៅកម្ពុជាដើម្បីឆ្ពោះទៅការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោក ជា បូរ៉ា បានឲ្យដឹងទៀតថា ការប្រកួតកីឡាវាយកូនគោល “ពានរង្វាន់សម្តេចក្រឡាហោមសខេង” ឆ្នាំ២០១៩ មានកីឡាករ កីឡាការិនីជាតិ និង អន្តរជាតិចូលរួមការប្រកួតសរុបប្រមាណ ២០០ នាក់ហើយការប្រកួតនេះត្រូវបានបែងចែកជា៣ផ្នែកគឺការប្រកួតជាក្រុមមានចំនួន៧២នាក់២ការប្រកួតជាឯកត្តជនមានចំនួន៨៦នាក់ និងការប្រកួតផ្នែកនារី មានចំនួន២១នាក់ ។

ចំពោះលទ្ធផលវិញ្ញាសាប្រកួតជាក្រុមចំណាត់ថ្នាក់លេខ១បានទៅក្រុមសម្ដេចក្រឡាហោមសខេងដែលមានសម្ដេចក្រឡាហោមសខេង,ឧកញ៉ាឈុនអូននិងឧកញ៉ាសុខហុង ។ចំណាត់ថ្នាក់លេខ ២បានទៅក្រុមសម្ដេចពិជ័យសេនាទៀបាញ់ ដែលមានសម្ដេចពិជ័យសេនាទៀបាញ់, លោកនាយឧត្តមសេនីយឥតសារ៉ាត់ និងលោក អ៊ុកកោសា។ចំណាត់ថ្នាក់លេខ ៣ បានទៅក្រុមសម្ដេចវិបុលសេនាភក្តីសាយឈុំ ដែលមានសម្ដេចវិបុលសេនាភក្តីសាយឈុំ,លោកឧប នា យករដ្ឋមន្រ្តីជាសុផារ៉ានិងលោកអ៊ុកសាវុធ។

​ លទ្អផលវិញ្ញាសាឯកត្តជនដែលមានហានីកាប់ ចំណាត់ថ្នាក់លេខ១ បានទៅលើលោក សរ សិទ្ធិ លេខ២ ឧកញ៉ាលី ហុង និងលេខ៣ លោកលី គា ។

​លទ្ធផលលើវិញ្ញាសាឯកត្តជនកីឡាករដែលគ្មានហានីកាប់ ចំណាត់ថ្នាក់លេខ១ បានទៅលោកលឹម ប៊ូប៉ោ លេខ២ លោក ហាយ ងួននិងលេខ៣ លោក សោម បូរីរក្ស។
​លទ្ទផលវិញ្ញាសាប្រកួតផ្នែកនារី គឺលេខ 1 បានទៅកីឡាការិនី ខាន់ វង្ស លេខ២ កីឡាការិនីសាយ សុខនី និងលេខ៣កីឡាការិនីកែវ សុខឃឿន៕

អត្ថបទដែលជាប់ទាក់ទង