តុលាការខេត្តសៀមរាបចេញដីកាកោះហៅលោក ផ្លុងរ៉េត ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ ចូលបំភ្លឺបទ បរិហារកេរ និងញុះញង់ ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍
សៀមរាប៖ លោក ផ្លុង រ៉េត ជា ចាងហ្វាង កាសែត កម្ពុជាសុវណ្ណភូមិ ត្រូវបានតុលាការខេត្តសៀមរាបនៃការកោះហៅចូលបំភ្លឺពាក់ព័ន្ធការចុះផ្សាយព័ត៌មានមួយចំនួននៅសង្កាត់ជ្រាវ។
យោងតាមដីការបស់លោកសំរិទ្ធសុខុនព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប កោះអញ្ជើញលោកប្លង់រ៉េត ឲ្យចូលមកកាន់អយ្យការអមសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី 21 ខែឧសភាឆ្នាំ 2019 វេលាម៉ោង 2 និង 30 នាទីពេលរសៀល ដើម្បីចូលមកបំភ្លឺពីដំណើររឿង បរិហារកេរ និងញុះញង់ ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ប្រព្រឹត្ត នៅសង្កាត់ជ្រាវ ក្រុងសៀមរាបខេត្តសៀមរាបកាលពីថ្ងៃទី 12 ខែមីនាឆ្នាំ 2019។ បើតាមលោកសំរិទ្ធសុខុន សមីខ្លួនត្រូវអញ្ជើញតាមដីកានេះឲ្យទាន់ពេលវេលានិងយកលិខិតផ្សេងៗដែលទាក់ទងនឹងរឿងខាងលើមកជាមួយផងប្រសិនបើមាន។
សូមបញ្ជាក់ថា យោងតាមការចេញផ្សាយពីសារព័ត៌មានកម្ពុជាសុវណ្ណភូមិ នាថ្ងៃទី១៨ខែឧសភាឆ្នាំ២០១៩ លោក ផ្លុងរ៉េត អាយុ៣៩ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិតាចេក សង្កាត់ជ្រាវ ក្រុង សៀម រាប មុខរបរ ជា ចាងហ្វាង កាសែត កម្ពុជាសុវណ្ណភូមិ ដែលមានទីស្នាក់ការ កណ្តាល ក្នុង ភូមិ ជ្រាវ សង្កាត់ជ្រាវ ក្រុង សៀមរាប មានគេហទំព័រឈ្មោះ www.ksnews.info និង បណ្តាញ សង្គម ហ្វេសប៊ុកឈ្មោះ Ret Phlong។
កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ម៉ោង៨ព្រឹក លោក ក្អោប រ៉ន ចៅសង្កាត់ ជ្រាវ បាន កោះ អញ្ជើញ លោក ផ្លុង រ៉េត ទៅសាលាសង្កាត់ជ្រាវ ដើម្បីដោះ ស្រាយបណ្តឹង ដែល លោក គង់ មង្គល ប្រធានសហគមន៍ជ្រាវ បានប្តឹងចោទថា ផ្សាយព័ត៌មានមិនពិត បរិហាកេរ្តិ៍ និង បទញុះញង់ បន្ទាប់ពី លោក ផ្លុង រ៉េត បាន ឡាយផ្សាយព័ត៌មាន រឿង ឈូស ឆាយ ដីព្រៃលិចទឹក លក់ដីព្រៃលិច ទឹកកាយដីលក់ថា ធ្វើបារាយណ៍ ហើយបឹងពារាំងអស់ព្រៃ អស់សត្វ អស់ត្រី មានធម្មជាតិ មិនចេះថែរក្សា តាមបណ្តាញសង្គមឈ្មោះ Ret Phlong។
ភាគីខាងលោក ក្អោប រ៉ន និង លោក គង់ មង្គល តម្រូវ អោយលោក ផ្លុង រ៉េត ឡាយផ្សាយព័ត៌មាន បកស្រាយទទួលថា ខ្លួនបាននិយាយខុសទាំងស្រុង។ តែខាងលោក ផ្លុងរ៉េត ចាងហ្វាង កា សែត កម្ពុជាសុវណ្ណភូមិ សុំអោយលោក គង់ មង្គល សរសេរលិខិតបកស្រាយដោយខ្លូនឯង ប្រគល់ជូនលោក នោះលោក និង ចុះផ្សាយអោយ តែខាងលោក គង់ មង្គល មិនព្រមហើយ លោក ផ្លុងរ៉េត ក៏បានបដិសេធផងដែរ ក្នុងការបកស្រាយបំភ្លឺសាឡើងវិញជំនួសលោកគង់ មង្គល ព្រោះលោក សំអាងថា អ្វីៗ ដែលលោកបានផ្សាយសុទ្ធតែត្រឹមត្រូវ ហើយជារឿងពិត ជាពិសេស ពាក្យសម្តីទាំងឡាយដែល លោកបាននិយាយ គឺគ្មានពាក្យណាមួយដែលបានញុះញង់ អោយនរណាម្នាក់ប្រព្រឹត្តបទ ឧក្រិដ្ឋ នោះទេ។
ការ ចចារ មិន ត្រូវ គ្នា ជាហេតុធ្វើ អោយលោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ ជាអ្នក សម្រប សម្រួល រវាង លោក គង់ មង្គល និង លោក ផ្លុង រ៉េត ខឹងច្រឡោត តោតតូង បិត សាវនាការដើរចេញពីសាលា សង្កាត់ យ៉ាង លឿន ហើយបោះពាក្យសម្តីថា អញ់នឹងប្តឹងឯងទៅតុលាការ។
ដីកាកោះពីតំណាង អយ្យ សាលាដំបូងខេត្តសៀមរាប សុំណុំរឿងព្រហ្មទណ្ឌ លេខ ២៧២ ចុះ ថ្ងៃ ទី១៤ ខែមីនា ឆ្នាំ២០១៩ ដែល ចេញ ដោយលោក ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប អញ្ជើញឈ្មោះប្លង់ រ៉េត អោយចូលខ្លូនបំភ្លឺ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង២ និង ៣០នាទីរសៀល ត្រូវបានមន្ត្រីប៉ូលីស សង្កាត់ជ្រាវ យកទៅ ប្រគល់ជូនសាច់ញាតិរបស់លោក ផ្លុង រ៉េត អោយ ផ្តិត មេដៃទទួលជំនួស។
រហូតមកដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩នេះ លោក ផ្លុង រ៉េត ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ មិនទាន់សម្រេចចិត្តនៅ ឡើយថា គួរ ចូលទៅបំភ្លឺ ឬមិន ទៅនោះទេ ព្រោះដីកាកោះ មិន មែន ជា ឈ្មោះ របស់លោកទេ។ លោក ផ្លុងរ៉េត បារម្ភថា ក្រែងតុលាការកោះហៅអ្នកផ្សេង ហើយលោកទៅចូលខ្លួនជំនួស វាខុសទៅនឹងនីតិវិធី។
សូមបញ្ជាក់បន្ថែមថា ទាំងលោក គង់ មង្គល ទាំងលោក ក្អោប រ៉ន សុទ្ធតែជាបុគ្គលបំផ្លាញជាតិ ដូច ជា លក់ព្រៃលិចទឹកតំបន់បី អោយឈ្មួញឈូសឆាយព្រៃលិចទឹក កាយដីលក់រាប់រយ ហិកតា យកលេសថា ធ្វើ បារាយណ៍អោយសម្តេចសង្ឃ អោយគេ លួចឆក់ត្រីក្នុង បឹង ពារាំង រៀបគម្រោង សម្លាប់ អ្នកកាសែតជាដើម ហើយ នៅ មាន រឿង រាវអាស្រូវ ជាច្រើនទៀត ដែល បណ្តាលអោយ ប្រជាពលរដ្ឋ នៅសង្កាត់ជ្រាវ មាន ការ ខឹង សម្បារ មិន គាំទ្រ ហើយបានបោះឆ្នោតទំលាក់ចៅសង្កាត់រូបនេះកាលពីបោះឆ្នោតឃុំសង្កាត់អាណត្តិមុន៕