ពេទ្យធ្មេញ ម្នាក់ ត្រូវ បាន ឃាតករ កាប់ សម្លាប់ សង្ស័យអាច ជា រឿងគំនុំ ឬអាច ផ្តើម ចេញពី ស្នេហាត្រីកោណ
ភ្នំពេញ ៖ ពេទ្យធ្មេញ ម្នាក់ ត្រូវ បាន ឃាតករ កាប់ សម្លាប់ នៅក្នុង បន្ទប់ ជួល របស់ ឪពុកមាដែល បើក ធ្វើ ធ្មេញ បង្កការ ភ្ញាក់ផ្អើល កាលពី វេលា ម៉ោងប្រមាណ ៧ និង ៣០ នាទី ព្រឹក ថ្ងៃ ទី ២០ ឧសភា នេះ ត្រង់នៅ ចំណុចផ្ទះ ជួល បើក ពេទ្យធ្មេញ ម្តុំ ផ្សារ ត្រពាំង ព្រាយ ផ្លូវ លេខ១៥១ ក្នុងភូមិបឹង សង្កាត់ ពញ្ញា ពន់ ខណ្ឌ ព្រែក ព្នៅ ដោយមិនទាន់ដឹង ពី មូល ហេតុ។
នគរបាលមូលដ្ឋាន បានឲ្យដឹងថា យុវជន រង គ្រោះ មាន ឈ្មោះ ធន់ រ៉ា វី ន អាយុ១៩ ឆ្នាំ មាន លំនៅភូមិត្រ គួ ន ឃុំ ក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ស្នាក់ នៅ ជាមួយឪពុកមា ឈ្មោះ មឿ ន សុ វត្ថា ជា ពេទ្យ ធ្មេញ នៅ ចំណុច កើតហេតុ ខាងលើ ។ នៅ ព្រឹក ថ្ងៃកើតហេតុ មាន ភ្ញៀវមក ធ្វើ ធ្មេញ និង បាន ទូរស័ព្ទ ហៅពេទ្យធ្មេញ ដែល ដេក នៅផ្ទះ នៅ ភូមិ ទួលសង្កាត់ ព ន្សាំ ង ខណ្ឌ ព្រែក ព្នៅ ។
នៅ ពេលដែល ឪពុកមាមក ដល់ និង បើកទ្វារចូល ទៅ ក្នុង ស្រាប់តែ ប្រទះ ឃើញ ក្មួយ ដេក ស្លាប់ ក្នុង ថ្លុកឈាម ក្បែរ គ្រែបាត់ទៅ ហើយ ក៏រាយ ការណ៍ ប្រាប់នគរបាល បង្ក អោយ មានការ ភ្ញាក់ផ្អើល តែ ម្តង ។ តាមព័ត៌មាន អោយ ដឹង ថា នៅ វេលា ម៉ោងប្រមាណ ៧ យប់ យុរ ជន រងគ្រោះបាន ធ្វើ ដំណើរ ទៅ ហូ បការ អ្នក ភូមិនៅ ក្បែរ នោះជំនួស ឪពុកមា ។ លុះ នៅ វេលា ម៉ោង ប្រមាណ ៩ យប់ បាន ត្រឡប់ មក ផ្ទះ វិញ ហើយ និងបាន ទៅ ដើរ លេងជាមួយសង្សាដល់ យប់ ជ្រៅ ទើបបាន ត្រឡប់ ទៅ ដេក វិញ ។ លុះ ព្រឹក ឡើង ក៏ភ្ញាក់ផ្អើល ឃើញ សម្លាប់តែ ម្តង ។
បើ តាមសមត្ថកិច្ច ដាក់ការ សង្ស័យអាច ជា រឿងគំនុំ ឬអាច ផ្តើម ចេញពី ស្នេហាត្រីកោណ ។ បើតាម ការពិនិត្យ កើតហេតុ យុវជន រូប នេះ អាច មានការ ប្រវាយប្រតប់ គ្នាជាមួយ ឃាតករ។
សមត្ថកិច្ចដែលកំពុងស្រាវជ្រាវករណីឃាតកម្មខាងលើនេះ បានឲ្យដឹងថា នៅលើខ្នងសាកសពយុចជនរងគ្រោះ មានស្នាមកាប់ និងមានស្នាមរលាកជាច្រើនកន្លែងទៀត ប៉ុន្តែប្រហែលជាឱកាសមិនអំណោយផល ទើបឃាតករនាំគ្នារត់បាត់ទៅ។ យ៉ាងណា នៅក្បែរសាកសពយុវជនរងគ្រោះ សមត្ថកិច្ចបានរកឃើញដបសាំងមួយដបផងដែរ។
ដោយឡែកបើតាមការសួរសង្សាររបស់យុវជនរងគ្រោះ បានឲ្យដឹងថា កាលពីយប់មិញ វេលាម៉ោង៩យប់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២១០៩ នាងនិងយុវជនរងគ្រោះ (សង្សារ) បាននាំគ្នាទៅញាំប្រហិត។ លុះដល់ម៉ោងជិត១០យប់ នាងនិងសង្សារបានបបួលគ្នាមកផ្ទះ ហើយសង្សាររបស់នាងបានជូននាងមកដល់ផ្ទះ ហើយក៏បានចេញទៅផ្ទះរបស់គាត់បាត់ទៅ ដោយមិនមានបញ្ហាជាមួយនរណាម្នាក់នោះទេ៕