ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណីអាករសម្លាប់ក្មេងនៅខេត្តតាកែវ នគរបាលថា ដោយសារជនដៃដល់ញៀនថ្នាំ , តើបណ្ដាញសង្គមថាមកពីក្មេងនោះលបមើលគេកំពុងរួមរ័ក្ស ទើបអារកសម្លាប់ចោល

87

ខេត្តតាកែវ ៖ បើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវបានបញ្ជាក់ថានៅក៏បានចាប់ខ្លួនបុរសម្នាក់ដែលញៀនថ្នាំដើមយកកាំបិតអារកសម្លាប់ក្មេងប្រុសម្នាក់ ។ ប៉ុន្តែករណីនេះនៅលើបណ្ដាញហ្វេសប៊ុក ក៏ដូចជាសារព័ត៌មានមួយចំនួនបានចុះផ្សាយផ្ទុយពីរបាយការណ៍របស់ស្នងការនគរបាលខេត្តតាកែវដោយបានលើកឡើងថា គ្រាន់តែយុវជនម្នាក់ឃើញខ្លួនកំពុងលួចរួមរ័ក្សជាមួយបងថ្លៃ បែរជាល្បួងយកទៅកាប់សម្លាប់ចោលបំបិទមាត់។

របាយការណ៍របស់ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជាក់ថា “នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៥ និង១៥នាទី មានករណីឃាតកម្មមួយកើតឡើងនៅចំណុចត្រពាំងទឹក ស្ថិតក្នុងភូមិត្រពាំងក្រសាំង ឃុំពេជសារ ស្រុកកោះអណ្ដែត ខេត្តតាកែវ បង្កឡើងដោយជនសង្ស័យឈ្មោះ ហ៊ុន តុលា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ បានធ្វើសកម្មភាពយកកាំបិតក្រង៉ុកអារកជនរងគ្រោះឈ្មោះ ទ្រី កក្កដា ភេទប្រុស អាយុ១៣ឆ្នាំ មានទីលំនៅភូមិ-ឃុំជាមួយគ្នា បណ្ដាលឱ្យស្លាប់ រួចបានយកទៅទម្លាក់នៅក្នុងត្រពាំងទឹក ។ សូមបញ្ជាក់៖ ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀន (បែកថ្នាំ) ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម ដោយមានការបញ្ជាផ្ទាល់ពីសំណាក់លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកោះអណ្ដែត សហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលពេជសារ ចុះអន្តរាគមន៍ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ ព្រមទាំងដកហូតវត្ថុតាងកាំបិតក្រង៉ុក ចំនួន ០១ ដែលជនសង្ស័យយកធ្វើសកម្មភាព ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី “។

នៅលើបណ្ដាញសង្គម facebook ក៏ដូចជាសារព័ត៌មានមួយចំនួនបានសរសេរថា ” ក្មេងប្រុសរងគ្រោះម្នាក់​ត្រូវបានជនដៃដល់ល្បួងយកទៅសម្លាប់ចោល​និងទម្លាក់សពចូលក្នុងទឹកស្រះ ក្រោយពេលដែលឃើញ​ជនសង្ស័យ កំពុងតែរួមរ័ក្ស​ នៅក្នុងផ្ទះ ជាមួយនឹងបងថ្លៃ។
ដោយខ្លាចបែកការណ៍ដល់អ្នកភូមិនិងប្រពន្ធ ព្រោះតែឃើញ​ខ្លួន​កំពុងរួមរ័ក្ស​ជាមួយ​​បងថ្លៃស្រីនោះ ជនសង្ស័យបាន​បបួលល្បួងក្មេងប្រុសរងគ្រោះ​ទៅសម្លាប់ចោល​និង​ទម្លា​ក់​​ចូលស្រះទឹកយ៉ាងអណោចអធ័ម ។ ពាក់ព័ន្ធនិងលួចលាក់មានសហាយស្មន់នេះ តាមការខ្សឹបខ្សៀវ​ពីអ្នកភូមិ​បាន​បង្ហើប​ថា ជនសង្ស័យ និងបងថ្លៃស្រី ។
បានលួចទាក់ទងគ្មាជាយូរយារ​ណាស់​មក​ហើយ​ ព្រោះតែប្តីទៅធ្វើការនៅភ្នំពេញ មួយខែពីខែទើបមកលេងផ្ទះម្តង ។
ជា​ហេតុ​ធ្វើ​ឲ្យ​ប្រពន្ធ​មានឳកាសលួចលាក់បង្កាត់ភ្លើងស្នេហ៍ជាមួយប្អូនថ្លៃ។
ហើយនៅថ្ងៃកើតហេតុជនសង្ស័យ កំពុងតែរួមរ័ក្ស​ជាមួយ​បងថ្លៃស្រីរបស់ខ្លួន ខណៈប្ដីនាងនៅធ្វើការឯភ្នំពេញ។
ពេលនោះក្មេងរងគ្រោះបានប្រទះឃើញ ធ្វើឲ្យខាងស្រីនិងខាងប្រុស ខ្លាចបែកការដល់អ្នកភូមិនិងដល់ប្ដីប្រពន្ធរៀងខ្លួន។
ទើបជនសង្ស័យ ល្បួ​ងបបួលក្មេងរងគ្រោះទៅ ទាក់សត្វ មានឳកាស់ក៏អារ ក សម្លាប់យកសពបោះចោលក្នុងស្រះទឹកតែម្តងដើម្បីបំបិទមាត់ “។

ក្រោយកើតហេតុជនសង្ស័យត្រូវសមត្ថកិច្ចចាប់ខ្លួន បញ្ជូនទៅកម្លាំង​ជំនាញ​ព្រហ្ម​ទណ្ឌ​កម្រឹត​ធ្ងន់ ​នៃស្នងការដ្ឋាននគរបាលខេត្តតាកែវដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង