ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ ចូលបំភ្លឺនៅតុលាការ ខេត្តសៀមរាប

145

សៀមរាប៖ ដូចតាមការគ្រោងទុក ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ បានចូលមកតុលាការ ខេត្តសៀមរាប ដើម្បីបំភ្លឺតាមដីកាកោះពីបទបរិហារកេរ្តិ៍ និង ញុះញង់ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ ប៉ុន្តែទោះយ៉ាងណាតុលាការពុំ បានឃាត់ខ្លួនឬក៏ចាប់ខ្លួនចាងហ្វាងកាសែតរូបនោះទេ។

លោកផ្លុង រ៉េត ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ បានថ្លែងថា ”
ព្រឹកនេះ (២២ឧសភា) ខ្ញុំបាទ បានចូលមកតុលាការ ខេត្តសៀមរាប ដើម្បីបំភ្លឺតាមដីកាកោះ ដែលលោក ក្អោបរ៉ន ចៅសង្កាត់ជ្រាវ និង លោក គង់ មង្គល ប្រធានសហគមន៍ជ្រាវ បានប្តឹងខ្ញុំទៅតុលាការ ពីបទបរិហារកេរ្តិ៍ និង ញុះញង់ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ សូមថ្លែងអំណរគុណ ដល់សម្តេច ទ្រង់ឯកឧត្តម ពុកម៉ែ បងប្អូន ដែលតែងតែគាំទ្រខ្ញុំបាទ”៕

អត្ថបទដែលជាប់ទាក់ទង