នគរបាលខេត្តបាត់ដំបង បង្ក្រាបករណីឃាតកម្ម ប្តីកាប់ម្លាប់ប្រពន្ឋ នៅស្រុកបាណន់
ខេត្តបាត់ដំបងៈ ស្នងការនគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា
នគរបាលខេត្តបាត់ដំបង បង្ក្រាបករណីឃាតកម្ម ប្តីកាប់ម្លាប់ប្រពន្ឋ នៅស្រុកបាណន់ ដោយ ឃាត់ខ្លួនបុរសម្នាក់ ជាមួយនឹងវត្ថុតាងកាំបិតខ្វែវមួយ។
នៅព្រឹកថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៩ នេះអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទ័ណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការណ៍ជាមួយកម្លាំងនគរបាលស្រុកបាណន់ដែលមានលោកវរសេនីយ៍ឯក ប៉ាន់ វណ្ណនី ជាអធិការនគរបាលស្រុក បង្រ្កាបឃាត់ខ្លួនបុរសម្នាក់ឈ្មោះ យឿត រឿត អាយុ ៣៣ ឆ្នាំ រស់នៅភូមិចំការអូរ ឃុំកន្ទឺរ២ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលជាជនដៃដល់ក្នុង(ការប្រើប្រាស់កាំបិត)កាប់ទៅលើប្រពន្ឋរបស់ខ្លួនឈ្មោះ ម៉ាន់ សុភា អាយុ ៣៧ ឆ្នាំ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅបរិវេណលំនៅដ្ឋានខាងលើ កាលពីវេលាម៉ោង ៦និង៥០ នាទីព្រឹកព្រឹលឹមថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៩ នេះ ។
ចំពោះមូលហេតុពិតប្រាកដនាំឈានទៅដល់ករណីឃាតកម្មមួយនេះ សមត្ថកិច្ចនគរបាលជំនាញកំពុងធ្វើការ ស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ។ ជនដៃដល់ឈ្មោះ យឿត រឿត និងវត្ថុតាងបាននិងកំពុងស្ថិតក្នុងដៃ សមត្ថកិច្ចធ្វើការស្រាវជ្រាវ រីឯសាកសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីក្រោយពេលពិនិត្យ និងធ្វើកោសល្យវិច័យរួច៕