ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូរ៉េមកសិក្សាពី វិស័យសកម្មភាពមីន នៅកម្ពុជា

75

ភ្នំពេញ៖ អាជ្ញាធរមីនបានឲ្យដឹងថា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតិឲ្យគណៈប្រតិភូកងទ័ពជើងគោកកូរ៉េខាងត្បូង ដឹកនាំដោយលោកវរសេនីយឯក Yoon, Beomgi ចូលជួបសំដែងការគួរសម និងពិភាក្សាការងារផ្លាស់ប្តូរបទពិសោធន៍លើការគ្រប់គ្រង ការដឹកនាំ និងការសម្រួបសម្រួលវិស័យសកម្មភាពមីននៅកម្ពុជា។

លោកទេសរដ្ឋមន្ត្រី ក្នុងនាមសម្តេចតេជោ ប្រធានអាជ្ញាធរមីន បានប្រសាសន៍ថា កម្ពុជាបាននឹងកំពុងខិតខំប្រឹងប្រែងធ្វើការបោសសម្អាតមីនមនុស្សធម៌ ដោយប្រតិបត្តិករជាតិ និងអន្តរជាតិ ដើម្បីគាំទ្រដល់ការកាត់បន្ថយការគ្រោះថ្នាក់ ការអភិវឌ្ឍន៍ហេដ្ឋានសម្ព័ន្ធនានា និងកសិកម្ម។ ប្រទេសកម្ពុជាជាប្រទេសដែលមានមានបទពិសោធន៍ច្រើនផ្នែកវិស័យមីន ហើយកម្ពុជាក៏នឹងរីករាយស្វាគមន៍លើការផ្លាស់ប្តូរបទពិសោធន៍រវាងប្រទេសទាំងពីរវិស័យសកម្មភាពមីនផងដែរ។

ជាមួយគ្នានេះដែរលោកវរសេនីយ៍ឯក Yoon, Beomgi ក៏បានជម្រាបក្នុងអង្គប្រជុំផងដែរថា ប្រទេសកូរ៉េខាងត្បូងជាប្រទេសជឿនលឿន ដូចនេះការបោសសម្អាតមីនជាភារកិច្ចរបស់យោធាកងវិស្វកម្ម រហូតមកដល់ពេលនេះប្រទេសកូរ៉េខាងត្បូងពុំមានអង្គការក្រៅរដ្ឋាភិបាល ឬក្រុមហ៊ុនណាធ្វើការបោសសម្អាតមីននៅក្នុងប្រទេសនេះទេ៕

អត្ថបទដែលជាប់ទាក់ទង