ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួន 5នាក់ ពីបទជួញដូរ សារធាតុញៀន

867

កណ្តាល៖សមត្ថកិច្ចនគរបាលស្រុកស្អាង ឃាត់ខ្លួនមនុស្ស 5នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃ ច័ន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ៩ ខែ កក្តដា ឆ្នាំ២០១៨ វេលាម៉ោង ១១និង៣០នាទី នៅចំណុចភូមិគោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។

ជនសង្ស័យ ៖ចំនួន ៨នាក់ ១ / ឈ្មោះ ឃឹម បុល ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ គោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល (អ្នកជួញដូរ) ឃាត់ខ្លួន ។ ២ / ឈ្មោះ សឿន ស៊ីម ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិ ទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល (អ្នកជួញដូរ) ឃាត់ខ្លួន ។ ៣ / ឈ្មោះ ពយ ផានិត ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ គ្មាន ទីលំនៅបច្ចុប្បន្នភូមិ គោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល (អ្នកជួញដូរ) ឃាត់ខ្លួន ។ ៤ / ឈ្មោះ ម៉ឺន ប៊ុនសែន ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មកររោងចក្រ ទីលំនៅបច្ចុប្បន្នភូមិ ទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល (អ្នកប្រើប្រាស់) ឃាត់ខ្លួន ។៥ / ឈ្មោះ សោម សាត ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មកររោងចក្រ ទីលំនៅបច្ចុប្បន្នភូមិ គោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល (អ្នកប្រើប្រាស់) ឃាត់ខ្លួន ។៦ / ឈ្មោះ ដូង សី ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិ គោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល (អ្នកជួញដូរ) គេចខ្លួន ។ ៧ / ឈ្មោះ នួន ក្បាលឡាន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិ គោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល (អ្នកជួញដូរ) គេចខ្លួន ។ ៨/ឈ្មោះពយ រិតភេទប្រុសអាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ(គេចខ្លួន) អ្នកជួញដូរមានទីលំនៅភូមិគោកអណ្ដែត ឃុំស្អាងភ្នំ។

វត្ថុតាងចាប់យករួមមាន៖ ១ / ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន១៨កញ្ចប់ ក្នុងនោះ ធំ ០៣កញ្ចប់ និងតូច ១៥កញ្ចប់ ។ ២ / សំភារៈវេចខ្ចប់ និងប្រើប្រាស់មួយចំនួន ។

នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន បានសហការណ៍ជាមួយកម្លាំងប៉ុស្ដិស្អាងភ្នំនិងកម្លាំងប៉ុស្ដិក្រាំងយ៉ូវចុះដល់ចំណុចកើតហេតុបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន ៥នាក់ រកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ១៨កញ្ចប់ ក្នុងនោះ ធំ ៣កញ្ចប់ , តូច១៥កញ្ចប់ និងឧបករណ៍សម្រាប់វេចខ្ចប់ ប្រើប្រាស់មួយចំនួន ។
ចំណែកជនសង្ស័យចំនួន ៣នាក់ បានគេចខ្លួនបាត់ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ ឃឹម បុល បានសារភាពថា ខ្លួនទិញគ្រឿងញៀន(ម៉ាទឹកកក)ចំនួន ១កញ្ចប់ធំ តម្លៃ២០០០០០រៀលពីឈ្មោះ នួន ក្បាលឡាន នៅចំណុចភូមិគោកអណ្តែតឃុំស្អាងភ្នំ ដើម្បីយកមកវេចខ្ចប់លក់បន្ដ ក្នុង១កញ្ចប់តម្លៃ ៣០០០០រៀល។ ឈ្មោះ ពយ ផានិត បានសារភាពថា ម្សិលមិញ (៨.០៧.២០១៨) ឈ្មោះ ឃឹម បុល បានអោយគ្រឿងញៀន(ម៉ាទឹកកក) ចំនួន ៦កញ្ចប់តូច មកខ្លួន ដើម្បីយកទៅលក់ឲ្យគេមិនស្គាល់ឈ្មោះ ក្នុង១កញ្ចប់តូច តម្លៃ ៣០០០០រឿល លក់អស់ ចំនួន ៦កញ្ចប់ ឈ្មោះ ឃឹម បុល ឲ្យគ្រឿងញៀន(ម៉ាទឹកកក) ចំនួន១កញ្ចប់មកខ្លួន ដើម្បីជក់ ឈ្មោះពយ ផានិតអះអាងថាគ្រឿងញៀនខាងលើ គឺ៣កញ្ចប់ធំជារបស់ឈ្មោះនួន ក្បាលឡាននិង១៥កញ្ចប់តូច ជារបស់ឈ្មោះពយ រិត(បងបង្កើត)។ ចំណែកឈ្មោះសឿនស៊ីមជាអ្នកលក់គ្រឿងញៀន ឲ្យឈ្មោះក្បាលឡាននិងជួយវេចខ្ចប់ឲ្យឈ្មោះពយ រិត។
រីឯឈ្មោះម៉ឺន ប៊ុនសែននិងឈ្មោះសោម សាតបានសារភាពថា ខ្លួនប្រើប្រាស់គ្រឿងញៀន។
បច្ចុប្បន្នជនសង្ស័យចំនួន ៥នាក់ បានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្ដអនុវត្ដតាមនីតិវីធី ៕

អត្ថបទដែលជាប់ទាក់ទង