ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រយះពេល៤ថ្ងៃក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តព្រះវិហារបានធ្វើការត្រួតពិនិត្យយានយន្តបានចំនួន៦៥គ្រឿង

67

ខេត្តព្រះវិហារ៖ក្នុងរយះពេល៤ថ្ងៃកន្លងមកនេះពោលគឺចាប់ពីថ្ងៃសៅរ៍ទី១៨ខែឧសភាឆ្នាំ២០១៩ដល់ថ្ងៃអង្គារទី២១ខែឧសភាឆ្នាំ២០១៩ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តព្រះវិហារបានធ្វើការត្រួតពិនិត្យយានយន្តសរុបចំនួន៦៥គ្រឿងហើយក្នុងចំនួននេះបានពិនិត្យឃើញថាត្រឹមត្រូវចំនួន៤១គ្រឿង។

   លោកសំលាងទ្រីប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថាក្នុងរយៈពេលបួនថ្ងៃកន្លងមកចាប់ពីថ្ងៃសៅរ៍១៥កើតខែពិសាខឆ្នាំកុរឯកស័ក.២៥៦២ត្រូវនឹងថ្ងៃទី១៨ខែឧសភាឆ្នាំ២០១៩ដល់ថ្ងៃអង្គារ០៣រោចខែពិសាខឆ្នាំកុរឯកស័ក.២៥៦៣ត្រូវនឹងថ្ងៃទី២១ខែឧសភាឆ្នាំ២០១៩ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តព្រះវិហារបានធ្វើការត្រួតពិនិត្យយានយន្តសរុបចំនួន៦៥គ្រឿង/នាក់ក្នុងនោះពិនិត្យឃើញថាត្រឹមត្រូវចំនួន៤១គ្រឿងសំពីងសំពោងចំនួន០៧គ្រឿង

ខ្វះឯកសារចំនួន១៤គ្រឿងឯកសារក្លែងក្លាយចំនួន០១គ្រឿងដោះរានតខាងក្រោយចំនួន០១គ្រឿងបណ្ណបើកបរក្លែងក្លាយចំនួន០១នាក់                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                               

      គួររំលឹកថាកាលពីខែកុម្ភៈឆ្នាំ២០១៨កន្លងមកនេះសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងឱកាសដែរអញ្ជើញជាអធិបតីភាពបើកការដ្ឋាន

សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀតតភ្ជាប់ទឹកដីនៃខេត្តកំពង់ចាមទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំសម្តេចតេជោហ៊ុនសែនដាក់ឱសានវាទចាប់ពីម៉ោង០០យប់ថ្ងៃទី៩កុម្ភៈតទៅគ្មានវត្តមានឡានតទ្រុងលើដងផ្លូវទៀតឡើយហើយបើមាននៅតំបន់ណាភូមិសាស្ត្រណាចៅហ្វាយខេត្តនិងក្រុងនោះជាអ្នកទទួលខុសត្រូវ។បើនរណាមកតវ៉ាឬអ្នកកាងទោះជាឋានៈណាក៏ដោយក៏ធ្លាក់បុណ្យស័ក្តិទាំងអស់និងបញ្ចូលព្រៃសតែម្តង៕

 

                                                                                                                                            

អត្ថបទដែលជាប់ទាក់ទង