ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមនបន្តចុះសាកសួរសុខទុក្ខនិងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រនិងចាស់ជរា នៅសង្កាត់បឹងត្របែក

132

ភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលខណ្ឌចំការមន និងអភិបាលរងខណ្ឌរួមជាមួយចៅសង្កាត់នឹងមន្ត្រីក្រោមឱវាទ កាលពីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩នេះ បានចុះសាកសួរសុខទុក្ខនិងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រនិងចាស់ជរានៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ខណៈដែលពួកគាត់កំពុងតែមានការខ្វះខាតក្នុងជីវភាពគ្រួសារ។

អំណោយទាំងនោះមានអង្ករ មី ទឹកត្រី ទឹកស៊ីអុីវ និងថវិកា ចំនួន២ម៉ឺនរៀល។
ក្នុងឱកាសនៃការចែកអំណោយនោះលោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌចំការមន បានមានប្រសាសន៍លើកឡើងថា អ៊ំពូមីងបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចិត្តទុកគណៈអភិបាលខណ្ឌជាអ្នកបម្រើប្រជាពលរដ្ឋហើយកុំគិតថា អភិបាលធំពេក មិនហ៊ានចូលជួបនោះគឺមិនត្រូវទេ។ ប្រជាពលរដ្ឋទាំងអស់ត្រូវជម្រះអារម្មណ៍នេះឲ្យអស់។ គណៈអភិបាលខណ្ឌចំការមន គឺជាអ្នកបម្រើសេវាជូនប្រជាពលរដ្ឋបម្រើប្រជាពលរដ្ឋមិនមែនជាចៅហ្វាយនាយរបស់ប្រជាពលរដ្ឋនោះទេ៕

 

អត្ថបទដែលជាប់ទាក់ទង