ខណ្ឌមានគម្រោងស្ថាបនាផ្លូវបេតុង ១ខ្សែ ប្រវែង ៣០០ម៉ែត្រ ក្នុងភូមិជើងឯក
ភ្នំពេញ៖លោកអភិបាលខណ្ឌដង្កោបានជម្រាបជូន បងប្អូនប្រជាពលរដ្ឋថា៖ អាជ្ញាធរខណ្ឌមានគម្រោងស្ថាបនាផ្លូវបេតុង ១ខ្សែ ប្រវែង ៣០០ម៉ែត្រ ក្នុងភូមិជើងឯក។
ជាក់ស្ដែងកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ រួមជាមួយលោកអភិបាលរង មន្ត្រីរាជការ ចៅសង្កាត់ មេភូមិ បានចុះសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ភូមិជើងឯក និងភូមិបុរីកម្មករ សង្កាត់ជើងឯក ដើម្បីស្វែងយល់ពីសំណើ សំណូមពរ និងតម្រូវការនានារបស់បងប្អូនប្រជាពលរដ្ឋ យកមកដោះស្រាយឲ្យបានទាន់ពេលវេលា ។
ក្នុងឱកាសនោះដែរលោកអភិបាលខណ្ឌក៏បានអញ្ជើញ ពិនិត្យគម្រោងស្ថាបនាផ្លូវបេតុង ០១ខ្សែ ប្រវែង ៣០០ម៉ែត្រ ក្នុងភូមិជើងឯក ផងដែរ៕