មេឃធ្លាក់ភ្លៀងមួយមេធំលាយឡំនិងខ្យល់កន្រ្ទាក់ធ្វេីអោយផ្ទះប៉ើងដំបូលនិងដេីមឈេីដួលរលំព្រមទាំងទឹកជន់លិចផ្លូវ
ភ្នំពេញ៖នារសៀលថ្ងៃទី២២ខែឧសភាឆ្នាំ២០១៩នេះមានគ្រោះធម្មជាតិដោយមេឃធ្លាក់ភ្លៀងនិងលាយឡំខ្យល់កន្រ្ទាក់ធ្វេីអោយដេីមឈេីនិងផ្ទះសំបែកប៉ើងតំបូលក្នុងក្នុងខណ្ឌចំការមនិងខណ្ឌច្បារអំពៅរាជធានីភ្នំពេញជាច្រេីនកន្លែងនិងមានទឹកជន់លិចផ្លូវផងដែរ។តែសំណាងល្អមិនមានអ្នករបួសនោះទេ។
នៅខណ្ឌចំការមនវេលាម៉ោង១៤.៣០នាទីមានករណីដួលរលំដើមឈើនៅ០៦សង្កាត់នៅខណ្ឌចំការមន
១.ផ្លូវ១៦៣សង្កាត់ទូលទំពូង១រលំដើមឈើមួយដើមដួលលើខ្សែភ្លើងមិនប៉ះពាល់ដល់រថយន្តនិងមនុស្សឡើយ
២. ផ្លូវ៣៦០កែង៩៥សង្កាត់បឹងកេងកង៣ដួលដើមក្រងោកមួយដើមលើខ្សែភ្លើងមិនប៉ះពាល់មនុស្សនិងរថយន្ត
៣. ផ្លូវម៉ៅសេទុងសង្កាត់បឹងត្របែកដួលដើមក្រងោកមួយដើមមិនប៉ះពាល់ដល់ខ្សែភ្លើងមនុស្សនិងសំភារៈផ្សេងៗឡើយ
៤. ផ្លូវ៦៣កែងម៉ៅសេទុងសង្កាត់ទន្លេបាសាក់ដួលដើមឈើមួយដើមមិនប៉ះពាល់ដល់សំភារៈផ្សេងៗឡើយ។
សង្កាត់បឹងត្របែកមាន០២គោលដៅករណីដួលដើមឈើនៅផ្លូវ៤២០សង្កាត់បឹងត្របែកមិនប៉ះពាល់សំភារះនិងមនុស្ស។
–ផ្លូវ២៧១សង្កាត់ផ្សាដើមថ្កូវមានដូលដើក្រងោកមួយដើមលើខ្សែភ្លើងតែមិនប៉ះមនុស្សនិងសំភារះផ្សេងឡើយ
–ផ្លូវម៉ៅសេទុងសង្កាត់ទួលស្វាយព្រៃ១មានដួលដើមអង្កាញ់មួយដើមចូលក្នុងទីតាំងការាស់សាំងតែមិនប៉ះពាល់ដល់មនុស្សនិងសំភារះឡើយ។
ចំណែកនៅខណ្ឌច្បារអំពៅវិញនៅថ្ងៃទី២២–០៥–២០១៩ម៉ោង១៥និង៣០នាទីមានករណីភ្លៀងធ្លាក់ខ្យល់ព្យុះខូចខាតផ្ទះប្រជាពលរដ្ឋ២ទីតាំង៖
–ទីតាំងទី១៖នៅភូមិដើមចាន់១សង្កាត់ច្បារអំពៅ២ខណ្ឌច្បារអំពៅខ្យល់របើកដំបូលសង្ក័សី៦ខ្នងផ្ទះនិងនៅភូមិដើមស្លែងសង្កាត់ច្បារអំពៅ២ដើមឈើបាក់លើផ្ទះប្រជាពលរដ្ឋ៥ខ្នងផ្ទះ។
–ទីតាំងទី២៖នៅភូមិយកបាត្រ១សង្កាត់ក្បាលកោះខណ្ឌច្បារអំពៅបាក់ជញ្ជាំងផ្ទះកំពុងសាងសង់ធ្លាក់លើដំបូលយ៉ាបសង្ក័សីផ្ទះក្បែរគ្នាខូចខាតតិចតួច៕