ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកផ្សារកំពង់ស្ពឺ ជួយចំណាំមុខផងទាន! នេះជាមុខសញ្ញាកំពូលល្បិចបន្លមលួចលុយសម្ភារៈផ្សេងៗនៅតាមផ្សារ

78


អធិការដ្ឋាននគរបាលក្រុងច្បារមន បានឲ្យដឹងថា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១២និង៤០នាទី ជនល្មើសឈ្មោះហុង គឹមអឿន ភេទស្រី អាយុ៣១ឆ្នាំ នៅភូមិថ្មី ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានមកធ្វើសកម្មភាពជាអ្នកទិញចេក ម្តងយកមួយនេះម្តងមួយនោះ ដោយជនរងគ្រោះទុកកាបូបលុយលើគ្រែ មានឳកាសជនល្មើសបានធ្វើសកម្មភាពរួតកាបូបយកលុយចំនួន១០០០០០០រៀល (១លានរៀល) បោះចូលធុងសំរាម ក្រោយសមត្ថកិច្ចសាកសួរ សារភាពថា ពិតជាបានលួចមែន។

ករណីខាងលើកសាងសំណុំរឿងតាមនិតិវិធីច្បាប់បញ្ជូនទៅតុលាការ។

អត្ថបទដែលជាប់ទាក់ទង