ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការឃោសនារបស់គណបក្សនយោបាយ ថ្ងៃទី៣ នៃយុទ្ធនាការឃោសនាបោះឆ្នោត , គណបក្សប្រជាជនកម្ពុជា នៅតែមានសកម្មភាពច្រើនជាងគេ

133

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញលទ្ធផល នៃការឃោសនារបស់ គណបក្សនយោបាយនានា សម្រាប់ថ្ងៃទី៣ នៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦។

គ.ជ.ប បានប្រកាសថា ជារួមសកម្មភាពឃោសនារបស់គណបក្សនយោបាយនៅថ្ងៃទី៣នេះ បានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា និងមានសណ្តាប់ធ្នាប់ល្អ គ្មានអ្វីគួរឲ្យកត់សម្គាល់ឡើយ នៅក្របខ័ណ្ឌទូទាំងប្រទេស។ ប៉ុន្តែយ៉ាងណា ក្នុងការហែក្បូនឃោសនានេះ គេសង្កេតឃើញថា គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពជួបជុំឃោសនា ហែក្បូន ចែកខិត្តប័ណ្ណ និងប្រគំតន្រ្តី និងមានអ្នកចូលរួមច្រើនជាង គណបក្សនយោបាយផ្សេងៗទៀត ចាប់តាំងពីថ្ងៃដំបូង រហូតដល់ថ្ងៃទី៣នេះ៕

ខាងក្រោមនេះជាសេចក្តីប្រកាសទាំងស្រុងរបស់គ.ជ.ប៖

 

អត្ថបទដែលជាប់ទាក់ទង