ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នករកស៊ីជាន់ខ្ពស់គឺឡើងត្នោត បង្កគ្រោះថ្នាក់ដល់ជីវិត កសិករម្នាក់បានស្លាប់ចោល​ប្រពន្ធ និងកូន២នាក់ ដោយសារធ្លាក់ពីលើដើមត្នោត

80


ខេត្តកណ្ដាល៖ បុរសម្នាក់បានស្លាប់ដោយធ្លាក់ពីលើដើមត្នោត នៅភូមិត្រពាំងអណ្តូង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ស្លាប់ចោលប្រពន្ធនិងកូនពីរនាក់ នៅវេលាម៉ោង១៣និង៣៥នាទី ថ្ងៃព្រហស្បត្តិ៍ ទី២៣ ខែឧសភា ឆ្នាំ២០១៩។

ប្រពន្ធរបស់សព បានឲ្យដឹងថា គាត់បាន
ពឹងបងថ្លៃឲ្យជួយទៅរកមើលប្តីគាត់ព្រោះ​ បាត់យូរពេក ពេលនោះបងថ្លៃឈ្មោះ លៀង រីម ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរកសិករ នៅភូមិ ឃុំ កើតហេតុខាងលើ បានមកប្រាប់គាត់ថា៖ ប្តីរបស់ឯងបានធ្លាក់ពីលើដើមត្នោតស្លាប់បាត់ហើយ ពេលឮបងថ្លៃនិយាយដូចនេះ គាត់ក៏ទៅមើលឃើញប្តីធ្លាក់ ពីលើដើមត្នោតស្លាប់មែន។
ជនរងគ្រោះ ឈ្មោះ កែវ លាក់ ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិកើតហេតុ។
សមត្ថកិច្ចស្រុកអង្គស្នួល បានចុះមកដល់កន្លែងកើត​ហេតុ ដោយមានចូលរួមពីនគរបាលប៉ុស្តិ៍រដ្ឋបាល លោកក្រុមប្រឹក្សាឃុំ គ្រូពេទ្យ មេ​ភូមិ ប្រពន្ធសព បានធ្វើការពិនិត្យ លើសព ឃើញថាគ្មានស្លាកស្នាមអ្វីផ្សេងទេ ដោយ
លោកគ្រូពេទ្យ និងជំនាញ បានសន្និដ្ឋានថា ពិតជាស្លាប់ដោយសារ ធ្លាក់ពីលើដើមត្នោតប្រាកដមែន ដោយសារដាច់ខ្សែបង្អោងឬស្សី បណ្តាលឲ្យធ្លាក់ទាំងបង្អោង និងមនុស្ស មកជាមួយគ្នា ពីលើដើមត្នោត ដល់ដី៕

អត្ថបទដែលជាប់ទាក់ទង