ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិចិន បើកឡានបុកគ្នា បង្កជម្លោះផ្អើល កណ្ដាលអធ្រាត្រនៅខណ្ឌបឹងកងកង

83


ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់រួមដំណើរនិងប្រុសស្រី៥នាក់ បើករថយន្តហុីយ៉ាន់ដាយH-1មួយគ្រឿង ដល់ផ្លូវបំបែកជាបួនមិនបង្អង់ល្បឿន ជ្រុលទៅបុករថយន្តហុីយ៉ាន់ ស្តារុិចមួយគ្រឿងទៀត្យ បើកបរដោយបុរសជនជាចិនម្នាក់ពេញទំហឹង បណ្ដាលឲរងការខូចខាត យ៉ាងដំណំ រួចទូរសព្ទ័ហៅបក្ខពួកមកដេញវាយគ្នាផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍ កាលពីម៉ោងជាងសូន្យរំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០១៩ នេះស្ថិតនៅតាមបណ្តោយផ្លូវ៣៦០ កែងនិងផ្លូវលេខ៩៥ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់រួមដំណើរនិងប្រុសស្រី៥នាក់ទៀតបើករថយន្ត ហុីយ៉ាន់ដាយH-1ពណ៌ស មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ2AZ-3693 បានធ្វើដំណើរតាមបណ្តោយផ្លូវ៩៥ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនដូចហោះ។ លុះមកដល់ចំណុចកើតហេតុផ្លូវបែកជាបួនមិនបង្អង់ល្បឿន ក៏បានជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាកហុីយ៉ាន់ដាយស្តារុិចពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AO-3376 បើកបរដោយបុរសជនជាតិចិនម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ៣៦០ ទិសដៅពីកើតទៅលិចចំពាក់កណ្តាលរថយន្តហុីយ៉ាន់ដាយស្តារុិចពេញទំហឹង បណ្តាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំដូចគ្នា ខណះនោះខាងភាគីជនជាតិចិនប្រុសស្រី៦នាក់ជិះរថយន្តហ៊ីយ៉ាន់ដាយH-1 បានទូរសព្ទ័ហៅបក្ខពួកបន្ថែមទៀត មកកន្លែងកើតហេតុរួចបានដេញវាយគ្នាទៅលើបុរសជនជាតិចិនម្នាក់ជិះរថយន្តហុីយ៉ាន់ដាយស្តារុិចបណ្តាលឲ្យរងរបួសផងដែរ។
ក្រោយពីបានបង្កហិង្សារួចខាងភាគីជនជាតិចិន ប្រុសស្រី៦នាក់ បាននាំគ្នារត់គេចខ្លួនចេញពីកន្លែងកើតហេតុអស់។
ក្រោយកើតហេតុគេឃើញភាគីជនជាតិចិនទាំងសងខាង បានហៅបក្ខពួកចុះមកកន្លែងកើតហេតុរៀងៗខ្លួន និងបម្រុងបង្កហិង្សាដាក់គ្នាបន្តែមទៀត តែដោយមានកម្លាំងសមត្ថកិច្ចមូលដ្ឋាននិងជំនាញ បានហាមឃាត់ទើបបុរសជនជាតិចិន ទាំងពីរក្រុមបានបែកផ្លូវរៀងៗខ្លួន ដោយនៅសល់តែរថយន្តទាំង២គ្រឿងខាងលើ ប្រគល់ឲ្យសមត្ថកិច្ចជំនាញ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង