ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តើឈុត សេរីវ៉ាន់ថងអាចរកកៅអី សម្រាប់ផ្ដាច់ព្រ័ត្រ បានឬទេ ?

343

ភ្នំពេញ:ពេលនេះមានសំណួរជាច្រើនបានចោទថា តើអ្នកប្រដាល់ជើងខ្លាំងវ័យក្មេងឈុត សេរីវ៉ាន់ថងអាចរកកៅអីសម្រាប់វគ្គផ្ដាច់ព្រ័ត្របានឬទេ នៅក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវលើសង្វៀនអាស៊ីអាគ្នេយ៍ ?

នៅថ្ងៃទី១៤កក្កដានេះអ្នកប្រដាល់ជើងខ្លាំងវ័យក្មេងរូបនេះ ត្រូវជួបប្រកួតជាមួយអ្នកលប្រដាល់ថៃផាត សិលា(Phat Seilla) ។២ប្រកួតរួចមកហើយ សេរីវ៉ាន់ថងបានទទួលជ័យជំនះទាំង២ប្រកួតតែគេឈ្នះគូប្រកួតដោយពិន្ទុតែប៉ុណ្ណោះ ក្នុងខណៈដែលអ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះដែរ បានទទួលជ័យជំនះដោឈ្នះគូប្រកួតចំនួន២ប្រកួតក្នុងចំណោម៣ប្រកួត ។

ការប្រកួតនេះសម្រាប់ពូលខ្មែរយកអ្នកជាប់លេខ១ក្នុងពូលទៅប្រកួតផ្ដាច់ព្រ័ត្រជាមួយអ្នកប្រដាល់ថៃ ដែលជាប់លេខ១ក្នុងពូលដែរ។ឱកាសរបស់សេរីវ៉ាន់ថងហាក់ដូចជាមានតិចតួចណាស់ព្រោះប្រសិនបើ២ប្រកួតចុងក្រោយនេះ គេផ្ដួលគូប្រកួតបានមុនទឹកទី៥ឯណោះ ដែលនេះជាបញ្ហាលំបាកសម្រាប់អ្នកប្រដាល់កម្ពុជារូបនេះ ។

ចំពោះផាត សិលាវិញគេមិនបារម្ភឡើយ ព្រោះ២ប្រកួតរបស់គេចាញ់ទាំង២ប្រកួតហេតុនេះ ឱកាសដើម្បីឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រលែងមានបាត់ទៅហើយ ។

សេរីវ៉ាន់ថងមានប្រវត្តិប្រកួតចំនួន៥៦ដង ឈ្នះ៤៩ដង ចាញ់៦ដង ស្មើពិន្ទុ ១ដង និងវាយគូប្រកួតឲ្យសន្លប់បាន១៦ដង ។ចំពោះផាត សិលាវិញគេមានប្រវត្តិប្រកួតចំនួន៧៨ដងឈ្នះ៦៦ដង ចាញ់ ១២ដង ព្រមទាំងវាយគូប្រកួតឲ្យសន្លប់បាន១៥ដង ។ការប្រកួតនេះគេជឿថាសេរីវ៉ាន់ថង នៅតែមានជំនឿចិត្តក្នុងការដណ្ដើមជ័យជំនះបន្តទៀត ។

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់ធន មករាសមាគមប្រដាល់ក្រសួងការពារជាតិ ត្រូវតស៊ូជាមួយអ្នកប្រដាល់ថៃ កាំឡៃ យុគ (Kamlay Yuk) ។

២ប្រកួតរបស់មករាឈ្នះបាន១ ប្រកួត និងចាញ់១ប្រកួតហេតុនេះឱកាសសម្រាប់ឡើង ទៅប្រកួតបន្តនៅវគ្គផ្តាច់ព្រ័ត្រត្រូវបាត់បង់អស់ទៅហើយ ។ក្នុងចំណោមអ្នកប្រដា់កម្ពុជា ដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ មានតែមករាតែមួយរូបគត់ដែលស្គាាល់បរាជ័យឯ ៣រូបទៀត មិនទាន់មាននរណាជួបបរាជ័យនៅឡើយទេ ។សម្រាប់ជំនួបជាកាំឡៃ យុគនេះក៏មិនទាន់ប្រាដកថាមករានឹងឈ្នះដែរ ៕

អត្ថបទដែលជាប់ទាក់ទង