អ្នកទោស២៣នាក់ស្លាប់ និងប៉ូលិស១៤នាក់រងរបួស ដោយកាត ប៉ះទងប៉ះទង្គិចគ្នាក្នុងមជ្ឈមណ្ឌលឃុំឃាំងនៅ ប្រទេសវេណេស៊ុយអេឡា
អ្នកទោសយ៉ាងតិច២៣នាក់បានត្រូវស្លាប់ហើយប៉ូលិស១៤នាក់រងរបួស ដោយសារការប៉ះទង្គិចគ្នាក្នុងមជ្ឈមណ្ឌលឃុំឃាំងមួយ នៅក្រុង ACARIGUA ភាគខាងលិចប្រទេសវេណេស៊ុយអេឡា
កាលពីថ្ងៃទី២៤ ឧសភា ។
លោក CARLOS NIETO នាយករបស់អង្គការ UNA VENTANA DE LIBERTAD គូសបញ្ជាក់ប្រាប់ AFP ថា អ្នកទោស២៣នាក់ស្លាប់ ហើយប៉ូលិស១៤នាក់រងរបួស។ ការប៉ះការប៉ះទង្គិចគ្នាកើតមានពេលកងកុម្មង់ដូមួយ របស់កងកម្លាំងប្រតិបត្តិការពិសេស ចូលមកក្នុងមជ្ឈមណ្ឌលឃុំឃាំងនេះប៉ុនប៉ងរំដោះចំណាប់ខ្មាំង ដែលពួកអ្នកទោសចាប់ទុកពីថ្ងៃទី២៣ឧសភាមក។
លោកបន្តថា នាព្រឹកថ្ងៃទី២៤ឧសភា មានការបញ្ជូនកងកម្លាំងពិសេស ទៅកាន់ពន្ធនាគារនោះហើយក៏មានការប៉ះទង្គិចគ្នា។ ពួកអ្នកទោសមានអាវុធហើយបាញ់មកលើកងកម្លាំងប៉ូលិស។ វាហាក់ដូចជាពួកអ្នកទោសបានបំផ្ទុះគ្រាប់បែកដៃ២គ្រាប់។ ប៉ូលិសច្រើននាក់រងរបួសក្នុងការផ្ទុះទាំងនោះ។ នៅវេណេស៊ុយអេឡាអំពើហិង្សាកើតមានមានញឹកញាប់ ក្នុងមជ្ឈមណ្ឌលឃុំឃាំងនានា៕