ផ្សារចំនួន៨ដែលទទួលការវិនិយោគពីវិស័យឯកជន ត្រូវបានរដ្ឋបាលខេត្តកំពង់ចាម សម្រេចប្រគល់ឲ្យគណៈអាជីវករផ្សារគ្រប់គ្រងបន្ត
ខេត្តកំពង់ចាម៖ ផ្សារដែលបានទទួលការវិនិយោគ ចំនួន៨ ក្នុងខេត្តកំពង់ចាម ចាប់ពីថ្ងៃទី៩ខែកក្តដានេះតទៅ រដ្ឋបាលខេត្ត បានប្រគល់ទៅឲ្យគណៈអាជីវករផ្សារនីមួយៗគ្រប់គ្រងបន្តវិញ ដោយគ្មានការវិនិយោគទៀតនោះទេ ។
នេះបើតាមប្រសាសន៍លើកឡើងរបស់លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម ខណៈដែលលោកបានអញ្ជើញជាអធិបតីភាពក្នុងការប្រគល់ផ្សារបឹងកុកពីអ្នកវិនិយោគឲ្យទៅគណៈអាជីវករផ្សារ កាលពីព្រឹកថ្ងៃទី៩ខែកក្តដាឆ្នាំ២០១៨នេះ ពោលគឺក្រោយពីបានបោះឆ្នោតជ្រើសរើសចេញពីជីវករដែលលក់ដូរក្នុងផ្សារបឹងកុកទាំងមូល ដើម្បីធ្វើការគ្រប់គ្រងឲ្យកាន់តែល្អប្រសើរឡើង ។
លោកស្រី ឡុង ឆៃអ៊ី ប្រធានគណៈអាជីវករផ្សារបឹងកុកថ្មីបានសម្តែងភាពពេញចិត្តនឹងបេ្តជ្ញាចិត្តដឹកនាំគ្រប់គ្រងតាមប្រពន្ធ័រដ្ឋបាលអោយល្អប្រសើរឡើង ដោយធ្វើការកំណត់តំលៃ សៀវភៅបន្ទុករបស់ផ្សារឡើងវិញស្របតាមកិច្ចការងាររដ្ឋបាលដូចជា ខិតខំធ្វើការអភិវឌ្ឍន៍កសាងផ្សារឲ្យកាន់តែល្អនូវសណ្តាប់ធ្នាប់ សន្តិសុខ ការពារ កន្លែងផ្ញើកង់ម៉ូតូ ប្រមូលភាស៉ីជាដើម។
លោក គួច ចំរើន បានលើកឡើងថា ចាប់ផ្តើមពីថ្ងៃនេះតទៅផ្សារបឹងកុកគឺ គ្រប់គ្រងដោយគណៈអាជីវករផ្សារដែលបានបោះឆ្នោតជ្រើសរើសកន្លងមក។ក្នុងការគ្រប់គ្រងផ្សារពេលនេះធ្វើយ៉ាងណាឲ្យសណ្តាប់ធ្នាប់ អនាម័យ ទារថ្លៃភាស៊ីប្រកបដោយការរីកចម្រើននឹងអភិវឌ្ឍន៍ ដោយត្រូវយកចំណូលដែលបានមកពីការប្រមូលភាស៊ីយកទៅជួសជុល កសាង រៀបចំសណ្តាប់ធ្នាប់ ក្នុងផ្សារកាន់តែល្អប្រសើរឡើង ទៅតាមការប្តេជ្ញាចិត្តរបស់លោកស្រីដែលបានលើកឡើង។
លោក បានបញ្ជាក់ទៀតថា ចំពោះការយកពន្ធដាគឺខាងសាលាក្រុងលែងទទួលយកទៀតហើយដោយអនុគ្រោះទៅឲ្យគណៈអាជីវករដោះស្រាយយកថវិកាទាំងអស់នេះទៅធ្វើកសាងអភិវឌ្ឍន៍ផ្សារជាបន្តបន្ទាប់។
ជាមួយគ្នានេះដែរ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាមបានផ្តាំផ្ញើដល់គណៈអាជីវករថ្មីទាំង៩រូបធ្វើយ៉ាងយកចិត្តទុកធ្វើការគ្រប់គ្រងដំណើរផ្សារឲ្យបានល្អត្រូវចេះធ្វើការរៀបចំ នូវសៀវភៅបន្ទុបដោយខ្លួនឯង នឹងរៀបចំធ្វើយ៉ាងណាការពារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ កន្លែងផ្ញើកង់ម៉ូតូឲ្យបានផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋនិងអាជីវករដ៏ទៀតផងដែរ។ និងត្រូវមានរបបប្រជុំជាមួយសមាជិក ដើម្បីស្វែងរកដំណោះស្រាយជូនអាជីវកដែលបានទុកចិត្តមកលើខ្លួនក្នុងការគ្រប់គ្រងផ្សារនេះ ។
គូសបញ្ជាក់ផងដែរ ថារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបានចេញចរាចរណែនាំនូវលិខិតលេខ០១១សរ ថាចំពោះអ្នកលក់តាមកញ្ជែ្រង ល្អីគ្មានការយកតម្លៃភាស៊ីអ្វីឡើយ ដើម្បីកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ៕