ខេត្តចំនួន៣ប្រកួតតម្លើងខ្សែក្រវាត់ដល់សិស្ស
ភ្នំពេញ៖បណ្ឌិត្យសភាតេក្វាន់ដូ WT(World Taekwondo) កម្ពុជាសហការជាមួយខេមរសហព័ន្ធតេក្វាន់ដូ បានរៀបចំការប្រកួតតម្លើងខែ្សក្រវ៉ាត់ដល់កីឡាករកីឡាការិនីតេក្វាន់ដូWTចំនួន៣ខេត្តរួមដែលមានតេក្វាន់ដូWTជាង
២០០នាក់ចាប់ផ្តើមពីថ្ងៃទី២៥ មកនោះនឹងបញ្ចប់នៅថ្ងៃទីឧសភា ខាងមុខនេះ ។
ការប្រកួតតម្លើងក្រវ៉ាត់ដល់កីឡាករ-កីឡាការិនីតេក្វាន់ដូ WTដោយមានចូលរួមពីលោក ហែម សំណាង អនុប្រធានខេមរសហព័ន្ធតេក្វាន់ដូ WT លោកឆយ យ៉ុងសុក គ្រូបង្វឹកក្រុមជម្រើសជាតិ និងលោកវណ្ណឌី មន្រ្តីនៃបណ្ឌិត្យសភាតេក្វាន់ដូ WT ។
លោកវណ្ណឌីបានប្រាប់ដឹងថាការតម្លើងនេះបណ្ឌិត្យសភាតេក្វាន់ដូWTកម្ពុជាសហការជាមួយខេមរសហព័ន្ធតេក្វាន់ដូ WTធ្វើឡើងចំនួន៣ខេត្ត គឺខេត្តបាត់ដំបង ក្លិបក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។
ចំពោះខេត្តបាត់ដំបងមានកីឡាករ-កីឡាការិនី៨៥នាក់ ខេត្តប៉ោយប៉ែតមានកីឡាករ-កីឡាការិនី៤៥នាក់ និងខេត្តសៀមរាប មានកីឡាករ-កីឡាការិនីជាង១០០នាក់។
លោកបានបន្តថានៅថ្ងៃទី១ខែមិថុនានឹងមានរៀបចំការប្រកួតកីឡាតេក្វាន់ដូWTពានរង្វាន់កុងសុងកូរ៉េប្រចាំខេត្តសៀមរាប៕