“អ្នកប្រយុទ្ធកំពូលថាមពកឆេមពាន”: ជាសង្វៀនថ្មីរបស់អាស៊ីអាគ្នេយ៍
ភ្នំពេញ:លោកឧត្តមសេនីយ៍ឯកតែម ម៉ឺនប្រមុខប្រដាល់គុនខ្មែរបានព្រមានធ្ងន់ៗចំពោះមន្ត្រូបច្ចេកទេសរបស់
ខ្លួនឲ្យចូលរួមវគ្គសិក្ខាសាលានាថ្ងៃទី២ និងទី៣មិថុនានៅបាត់ដំបងនិងថ្ងៃទី៥និងទី៦មិថុនានៅរាជធានីភ្នំពេញអ្នកចូល
រួមនឹងបានទទួលវិញ្ញាបនប័ត្រ ឯ អ្នកមិនចូលរួមមិនបានទទួលឡើយហើយប្រឈមនឹងការបាត់បង់ការងារពីសហព័ន្ធទៀតផង ។
លោកព្រមានបែបនេះនៅក្នុងសន្និសីទកាសែតនាថ្ងៃទី២៨ឧសភាក្នុងការប្រកាសបើកសង្វៀនប្រដាល់ថ្មីមួយ
ទៀតរបស់អាស៊ីអាគ្នេយ៍ដែលសង្វៀននោះត្រូវបានប្រសិទ្ធិនាមថា”កំពូលអ្នកប្រយុទ្ធថាមពលឆេមពាន” ។ សង្វៀន
នេះនឹងចាប់ផ្ដើមដំណើរការប្រកួតពីថ្ងៃទី២មិថុនាខាងមុខនេះតទៅដោយចាប់ផ្ដើមពីម៉ោ៥កន្លះល្ងាច ។
នៅថ្ងៃបើកឆាកដំបូងអ្នកប្រដាល់កម្ពុជាឡុង សំណាងក្លិបសាលវ័ន្ដកីឡាប្រកួតជាមួយអ្នកប្រដាល់ថៃ ឈ្មោះ ចឹក សាយ៉ាម(Cheok Sayam) ប្រកួតក្នុងទម្ងន់៦៣,៥០០គីឡូក្រាមដែរ ។
សំណាងជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែលមានប្រវត្តិប្រកួតចំនួន៩៣ដង ឈ្នះ៧៩ដងចាញ់១១ដង
និងស្មើពិន្ទុ៣ដង ។ចំពោះអ្នកប្រដាល់ថៃចឹក សាយ៉ាមវិញនេះជាលើកដំបូងហើយដែលគេមកប្រកួតនៅ
ស្រុកខ្មែរគេមានប្រវត្តិប្រកួតចំនួន៨៦ដង ឈ្នះ៧៩ដង ចាញ់៦ដង និងស្មើពិន្ទុ១ដង ។
ដោយពុំធ្លាប់ជួបប្រកួតគ្នាពីមុនមកនោះមិនដឹងថាជ័យជំនះបានទៅអ្នកប្រដាល់ថៃចឹក សាយ៉ាម ឬ អ្នកប្រដាល់កម្ពុជាឡុង សំណាងនោះឡើយ ។
ប្រកួតជាមិត្តភាបជាមួយថៃនោះម្ចាស់មេដាយមាសស៊ីហ្គេមឃុន ឌីម៉ាក្លិបកងរាជអាវុធហត្ថរាជធានី
ភ្នំពេញស្វាគមន៍ការប្រកួតសងសឹកជាមួយអ្នកប្រដាល់ជើងខ្លាំថៃកេវ កងវ៉ាន(Kev Kongwan)ដោយប្រ
កួតក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។
អ្នកប្រដាល់ទាំង៣រូបនេះធ្លាប់ប្រកួតគ្នា២-៣ដងមកហើយតែឌីម៉ាតែងរក្សាតំណែងជាអ្នកឈ្នះជា
និច្ចហើយការប្រកួតចុងក្រោយរបស់គេឌីម៉ាផ្ដួលកេវ កងវ៉ានបានមុនទឹកទី៥ ។ ពេលនេះគេមកប្រកាសសង
សឹកមិនដឹងថាគេធ្វើបានសម្រេចឬក៏យ៉ាងណាឡើយ ។
ឌីម៉ាមានប្រវត្តិប្រកួតចំនួន១០៩ដង ឈ្នះ៩៥ដង ចាញ់១២ដងនិងស្មើពិន្ទុ២ដង ។ចំពោះកេវ កងវ៉ាន
វិញគេមានប្រវត្តិប្រកួតចំនួន៩២ដង ឈ្នះ៧៣ដង ចាញ់១៨ដង និងស្មើពិន្ទុ១ដង ។នរណានឹងឈ្នះក្នុងការប្រ កួតនេះ ?