ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាល​រាជធានីភ្នំពេញ ​នឹង​ចាប់​ផ្ដើម​ដាក់លូប្រអប់មេកាត់ទទឹងផ្លូវ​លេខ5C ដូច្នេះអ្នកដំណើរសូមរកផ្លូវវាង

97

ភ្នំពេញ៖ សេចក្ដី​ជូន​ដំណឹង បានជម្រាប ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​ដែលធ្វើ​ដំណើរ​ឆ្លង​កាត់​ស្ពាន​សឡា តាមបណ្តោយ​ផ្លូវលេខ5C ចាប់ពី​ផ្លូវ​លេខ២៧១ ដល់​ស្ថានីយបេ្រងឥន្ធនៈតេលា ស្ថិតនៅ​ព្រំប្រទល់ខណ្ឌ​សែនសុខ និង​ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ ឱ្យបាន​ជ្រាបថា ៖ រដ្ឋបាល​រាជធានីភ្នំពេញ ​នឹង​ចាប់​ផ្ដើម​ដាក់លូប្រអប់មេកាត់ទទឹងផ្លូវ​លេខ5C ទំហំ​មុខកាត់ ២,៥ម៉ែត្រ គុណ២,៥ម៉ែត្រ ចំនួន​បីជូរ​។ អាស្រ័យ​ហេតុ​នេះ សូមសាធារណជន និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​មេត្តា​ជ្រាប យោគយល់ និងអធ្យាស្រ័យ​ចំពោះ​រំខាន​ដល់ការធ្វើចរាចរឆ្លង​កាត់ការ​ដ្ឋាន។

នេះបើតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ជាពិសេសតំបន់ផ្លូវលេខ២០០៤ ផ្លូវសឡា ផ្លូវណ័រប្រ៊ីត ផ្លូវឌួងងៀប ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់បញ្ចប់ការដ្ឋាន មានរយៈពេល ៧០ថ្ងៃ ដោយមិនអនុញ្ញាតឲ្យរថយន្តគ្រប់ប្រភេទឆ្លងកាត់ លើកលែងតែ ទោចក្រយានយន្ត។
ការធ្វើបែបនេះ ដើម្បីដោះស្រាយបញ្ហាជន់លិចទឹកភ្លៀងនៅរដូវវស្សា ដែលតែងតែកើតមានឡើង ក្នុងរាជធានីភ្នំពេញ និងដោយពិនិត្យឃើញថា ស្ថានភាពស្ពានឆ្លងកាត់ប្រឡាយស្ទឹងមានជ័យ មានសភាពចាស់ទ្រឌទ្រោម និងមានទំហំតូច ដែលធ្វើឲ្យស្ទះផ្លូវបង្ហូរទឹក នៃប្រឡាយស្ទឹងមានជ័យ។
អាស្រ័យហេតុនេះ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរឆ្លងកាត់ ភូមិសាស្ត្រខាងលើ មេត្តាជ្រាប និងយោគយល់អធ្យាស្រ័យ ចំពោះការរំខាន ដល់ការធ្វើចរាចរឆ្លងកាត់ការដ្ឋាន និងផលប៉ះពាល់ផ្សេងៗដែលអាចកើតមានឡើង និងមេត្តាពង្វាងចរាចរចេញពីទីតាំងខាងលើ ទៅតាមផែនទីពង្វាងចរាចរ ដើម្បីសម្រួលឲ្យការអនុវត្តគម្រោងនេះ សម្រេចបានតាមផែនការកំណត់។
ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌសែនសុខ រដ្ឋបាលខណ្ឌមានជ័យ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវសហការអនុវត្ត និងសម្របសម្រាលសណ្តាប់ធ្នាប់ចរាចរ លើកំណាត់ផ្លូវខាងលើនេះ ឲ្យទទួលបានលទ្ធផលល្អ និងប្រសិទ្ធភាពខ្ពស់៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ៖

អត្ថបទដែលជាប់ទាក់ទង