វគ្គជម្រុះជុំទី៣ចាប់ផ្ដើមដែល មានសុទ្ធតែអ្នកខ្លាំង
ភ្នំពេញ:នៅថ្ងៃទី១មិថុនានេះព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement ចាប់ផ្ដើមប្រកួត
ជម្រុះជុំទី៣ហើយ ។
ការប្រកួតជម្រុះជុំទី៣នេះនៅសល់តែជើងខ្លាំងចំនួន៨រូប៉ុណ្ណោះ ហើយជើងខ្លាំងទាំង៨រូបនេះសុទ្ធតែឈ្នះក្នុង
ការជម្រុះជុំទី១ដែលមាន អ្នកប្រដាល់ចំនួន៣២រូបបន្ទាប់មក ឈ្នះនៅជុំទី២ដែលមានអ្នកប្រដាល់ចំនួន១៦រូប ។សម្រាប់
ជុំទី៣ដែលនៅសល់តែ៨រូបបែបនេះ នរណាឈ្នះនឹងបាន ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។
អ្នកប្រដាល់ដែលត្រូវជួបគ្នាដំបូងនៅជុំទី៣នេះមានចាន់ សាន់ក្លិបតាព្រហ្មមានជ័យប្រកួតជាមួយអ្នកប្រដាល់
ឡុង ណងសៅក្លិបសាលវ័ន្ដកីឡា ។
ចាន់ សាន់កាលពីជុំទី១ប្រកួតឈ្នះរិទ្ធ ប្រាក់បិនក្លិបកងពលតូចលេខ៧០ដោយពិន្ទុ ហើយនៅជុំទី២ប្រកួតឈ្នះ
ម៉ន ភារម្យក្លិបការិយាល័យទី៥កងទ័ពជើងគោកដោយពិន្ទុ ។ចំពោះឡុង ណងសៅវិញនៅជុំទី១ ប្រកួតឈ្នះប្រាក់ ស៊ី
ណាតក្លិបតាឯកដំបងដែកមានរិទ្ធដោយវាយឲ្យសន្លប់នៅទឹកទី១ និង ជុំទី២ឈ្នះគួន សុវណ្ណក្លិបយុវវាលស្បូវដែល
រក្សាទម្ងន់មិនបាន ។សម្រាប់ជុំទី៣នេះនរណាប្រជែងបានកៅអីសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ?
ប្រកួតជម្រុះក្នុងជវទី៤៣នេះដែរអ្នកប្រដាល់ផាន់ សុផាតក្លិបពុទ្ធសេរីវង្សប្រកួតជាមួយអ្នកប្រដាល់ខេម ចាន់
ក្លិបទ័ពឆ័ត្រយោង៩១១ ។
ផាន់ សុផាតកាលប្រកួតជម្រុះនៅជុំទី១ ផ្ដួលសំរាំង ភក្ដីក្លិបព្រៃទទឹងកីឡាខេត្តបាត់ដំបងនៅទឹកទី១ និងជុំទី២
ផ្ដួលអេហនុមានក្លិបអេភូថងកីឡានៅទឹកទី២ ។ចំពោះខេម ចាន់វិញនៅជុំទី១ផ្ដួលសំណាង សុខនឿនក្លិបកងចក្ររាជ
សីហ៍នៅទឹកទី២ និងជុំទី២ផ្ដួលគឿម សុវណ្ណឌឿតក្លិបមោងឬស្សីមរតកគុនខ្មែរនៅទឹកទី២ដែរ ។ ជុំទី៣នេះនរណា
ប្រជែងបានកៅអីសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ?
ការប្រកួតជាមិត្តភាពរវាងកម្ពុជា -ថៃវិញនោះគង់ សំបុរក្លិបអាចក្រប្រយុទ្ធខេត្តសៀមរាបប្រកួតជាមួយអ្នក
ប្រដាល់ថៃពែក ធៀង(Pek Thieng)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។