ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាការិនីប្រណាំងរថយន្តឆ្លងកាត់ ឧបសគ្គទី១កម្ពុជាដំបូងគេ អំពាវនាវ

95


ភ្នំពេញ:កីឡាការិនីប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គកម្ពុជាដំបូងគេគឺ កីឡាការិនីសេងសុជាតា និងជំនួយការបើកបរ បានអំពាវនាវអោយស្រ្តីចូល រួមលេងកីឡាមួយនេះអោយបានច្រើន។
កីឡាការិនីសេង សុជាតារួមជាមួយកីឡាការិនី ជាជំនួយការបើកបររបស់នាង បានថ្លែងបែបនេះបន្ទាប់ពីបាន
បញ្ចប់ព្រឹត្តការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គ Khmer Rally Raid ឆ្នាំ២០១៩ ក្រោមប្រធានបទ រួមគ្នាថែរក្សាបរិស្ថាន និងធនធានធម្មជាតិ» ដែលរៀបចំដោយក្រុមហ៊ុន Kara សហការជាមួយនឹងក្រសួងបរិស្ថាន និងសហព័ន្ធកីឡាយានយន្តកម្ពុជា ក្រោមការឧបត្ថម្ភពីក្រុមហ៊ុន តូតាល់ ដែលបានធ្វើការប្រណាំងរយៈពេល៣ថ្ងៃ ឆ្លងកាត់ខេត្តចំនួន៣ គឺខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តសៀមរាប លើចំងាយផ្លូវសរុប ៦២៤ គីឡូម៉ែត្រមកនោះ។
នាងនិយាយថាកីឡាប្រណាំងយានយន្ដទាមទារឲ្យអ្នកបើកបរ ត្រូវមានលក្ខណៈពិសេស ដូចជាការគ្រប់គ្រង
យានយន្ដ ប្រព័ន្ឌម៉ាស៊ីន សីលធម៌នៃការប្រើប្រាស់ល្បឿន ការគ្រប់គ្រងល្បឿន ភាពវាងវៃក្នុងការមៃលផែនទីផ្លូវប្រ
ណាំង ពិសេសគឺការគោរពគូប្រកួត ។
សេងសុជាតាបន្តថាការប្រណាំងបែបធម្មជាតិនេះ ធ្វើអោយនាងសប្បាយរីករាយ ពីព្រោះថាជាកន្លែងមិនធ្លាប់បាន ទៅម្យ៉ាងទៀតព្រឹត្តការណ៍នេះ ក៏បានទាក់ទាញនឹងបង្ហាញភ្ញៀវទេសចរពី តំបន់អភិរក្សធនធានធម្មជាតិ ដ៏សំបូរបែបដែលកម្ពុជាមាន ទៅកាន់ពិភពលោកទៀតផង ។
លោកនេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបង្ហាញការជឿជាក់ថា ព្រឹត្តិការណ៍នេះ ក៏ជាផ្នែកមួយសម្រាប់ទាញការចាប់អារម្មណ៍របស់ សាធារណៈជន ឱ្យចូលរួមថែរក្សាការពារបរិស្ថាននិងធនធានធម្មជាតិ ពិសេសការទប់ស្កាត់ការកាប់បំផ្លាញ ធនធានធម្មជាតិផងដែរ ។លោកបន្តថា ក្រសួងបរិស្ថាន បន្តការគាំទ្រ ព្រឹត្តការណ៍ប្រណាំងបែបធម្មជាតិនេះ នៅឆ្នាំក្រោយៗទៀត ។
លោកASIFIQBALអគ្គនាយកក្រុមហ៊ុនTotalប្រចាំកម្ពុជាបានមានប្រសាសថាក្រុមហ៊ុនតូតាល់រីករាយ
ណាស់ ដែលបានចូលរួមឧបត្ថមកម្មវិធី Khmer Rally Raid 2019 នេះដែលបានប្រារព្ធឡើងដោយជោគជ័យ ។ កម្មវិធីនេះជួយលើកស្ទួយកីឡា ប្រណាំងក្នុងស្រុកហើយថែមទាំង លើកតម្កើងការយល់ដឹង ពីប្រធានបទសំខាន់ផ្សេងៗ ដល់ប្រជាពលរដ្ឋខ្មែរដូចជាបរិស្ថាន និងការបើកបរគោរពច្បាប់ចរាចរ ដើម្បីសុវត្ថិភាពទាំងអស់គ្នា ៕

អត្ថបទដែលជាប់ទាក់ទង