ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យ ២ រូប ឆក់ កាបូបស្ត្រី ជនជាតិ អ៊ីរ៉ង់ត្រូវបាន ឃាត់ខ្លួន ស្រ្តីនោះបានរងរបួសជើងនិងមុខ

84

សៀមរាប៖ ជនសង្ស័យ ២ រូប ដែល បាន ឆក់ កាបូប ស្ត្រី ជនជាតិ អ៊ីរ៉ង់ ត្រូវបាន ឃាត់ខ្លួន ហើយ នៅ ថ្ងៃទី ២៩ ខែឧសភា នេះ នៅ មន្ទីរ សន្តិសុខ ខេត្តសៀមរាប នៃ ស្នងការដ្ឋាន ខេត្តសៀមរាប ហើយបាននិងកំពុងកសាងឯកសារសំណុំរឿងបញ្ជូនទៅតុលាការ។

ហេតុការណ៍ បាន ឡើង នៅវេលា ៦ និង ៣០ នាទី ព្រឹក ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០១៩ ដោយ ស្ត្រី ជនជាតិ អ៊ីរ៉ង់ ទាំង ២ នាក់ ធ្វើដំណើរ តាម រ៉ឺម៉ក់ ម៉ូតូ កង់ បី នៅតាម ដងផ្លូវ កូ ម៉ៃ ឆ្ពោះទៅកាន់ ប្រាសាទអង្គរវត្ត ស្ត្រីជន រងគ្រោះ បាន សង្កេតឃើញ មាន បុរស ពីរ នាក់ បាន តាមមើល គាត់ តាំងពី កន្លែង លក់ សំបុត្រ ចូល មើល ប្រាសាទ មកម្ល៉េះ លុះ មកដល់ ពាក់ កណ្តាលផ្លូវ ជន ទាំងពីរ នាក់ នោះ បានធ្វើ សកម្មភាព ឆក់ ទាញ កាបូប របស់គាត់ ធ្វើ ឲ្យ មានការ ប្រទាញប្រទង់ គ្នា រហូត ស្ត្រី ម្នាក់ ធ្លាក់ ពី រ៉ឺម៉ក់ បោក ទៅនឹង ផ្លូវ បណ្តាល ឲ្យ រងរបួស ជាំភ្នែក ខាងស្តាំ និង រលាត់ ដៃជើង រីឯ ជនសង្ស័យ ក៏ ដណ្ដើមយក កាបូប និង គេចខ្លួន បាន ដោយ សុវត្ថិភាព ។
តាម ការបញ្ជាក់ របស់ សមត្ថកិច្ច ក្រោយពី បានទទួល ពាក្យបណ្តឹង និង ក្រោម ការយកចិត្តទុកដាក់ ខ្ពស់ របស់ ឯកឧត្តម ប្រធាន គណៈបញ្ជាការ ឯកភាព រដ្ឋបាលខេត្ត ក្រុមមន្ត្រី នគរបាល ជំនាញ បាន ចុះ ធ្វើការ ស្រាវជ្រាវ យ៉ាង មមាញឹក និង បានធ្វើការ ឃាត់ខ្លួន បាន ជនសង្ស័យ ចំនួន ៥ នាក់ ហើយ ត្រូវបានធ្វើ ទៅតាម នីតិវិធី ផ្លូវច្បាប់ ។ ក្នុងការ ចង្អុលបង្ហាញ របស់ ជនរងគ្រោះ នាពេលនោះ សមត្ថកិច្ច ក៏បាន បញ្ជាក់ថា ក្នុងចំណោម ជនសង្ស័យ ទាំង ៥ នាក់ នេះ ជនសង្ស័យ ២ នាក់ ត្រូវបាន ឃាត់ខ្លួន នៅ រសៀល ថ្ងៃទី ២៧ ឧសភា ដោយ ជន ទាំងពីរ នេះ បាន ជិះ ម៉ូតូ ជាមួយគ្នា ៕

អត្ថបទដែលជាប់ទាក់ទង