ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវ ញ៉ែម មរកត ជាម្តាយ ជនសង្ស័យ បាញ់នារីម្នាក់នៅក្លឹបលុចសារី បាននាំកូនមកសារភាព

87


ភ្នំពេញ៖ បញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងថា ជនបង្កការផ្ទុះអាវុធ នៅក្លឹបលុចសារី បណ្តាលឲ្យនារីម្នាក់របួសភ្លៅ បានចូលមកបង្ហាញខ្លួននៅអាវុធហត្ថរាជធានីភ្នំពេញ។

នៅខណៈម៉ោងប្រមាណ ១៦និង00នាទី ថ្ងៃទី29 ខែឧសភា ឆ្នាំ2019 ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី ផ្ទុះអាវុធនៅក្នុងបន្ទប់ទឹក ក្លឹបលុចសារី បណ្តាលឲ្យនារីម្នាក់របួសភ្លៅ បានស្ម័គ្រចិត្តចូលសារភាព ដោយត្រូវបានលោកជំទាវ ញ៉ែម មរកត ដែលជាម្តាយ ជនសង្ស័យ បាននាំយកកូនមកដល់ កងរាជអាវុធហត្ថរាជធានីភ្នំពេញហើយ។

ជនសង្ស័យឈ្មោះ វីន សុក្របញ្ញា អាយុ27ឆ្នាំកំពុងត្រូវបានសមត្ថកិច្ចជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញធ្វើការសាកសួរដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់។

សូមបញ្ជាក់ថាកាលពីនៅថ្ងៃទី២៨ឧសភា២០១៩វេលាម៉ោង១៣ម៉៣០នាទី
កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង
នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានទទួលពត៌មានថាមានករណីផ្ទុះអាវុធបណ្តាលអោយរងរបួសកាលពីថ្ងៃទី២៨ឧសភា២០១៩វេលាម៉ោង០២ម៉២០នាទីរំលងអាធ្រាត្រក្នុងក្លឹបលុចសារី ផ្ទះលេខ​៥៣ផ្លូវ២១៤
ភូមិ៥សង្កាត់​បឹងរាំងខណ្ឌដូនពេញរាជធានីភ្នំពេញ បន្ទាប់ភ្លាមនោះកំលាំងយើងបានចុះដល់មន្ទីរពេទ្យកាល់ម៉ែតជួបជនរងគ្រោះនិងបានធ្វើការបំភ្លឺជាបន្តបន្ទាប់។
ជនរងគ្រោះឈ្មោះនឹម​ លីណា​ ភេទស្រីអាយុ២៩
ឆ្នាំ​ មុខរបរលក់ដូរ​ ទីលំនៅផ្ទះលេខ៥៣​ ផ្លូវ៣៣៨​ សង្កាត់ទួលស្វាយព្រៃទី១ខណ្ឌចំការ
មនរាជធានីភ្នំពេញត្រូវរងរបួសចំភ្លៅខាងស្តាំចំនួន០១គ្រាប់​ កំពុង
សំរាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
ជនសង្ស័យចំនួន០២នាក់ភេទប្រុសអាយុប្រហែល៣០ឆ្នាំ​ ប្រើប្រាស់អាវុធខ្លីមិនស្គាល់ម៉ាកចំនួន០២ដើម(ម្នាក់ដើម) ធ្លាប់ទំនាក់ទំនងដើរលេងស្គាល់គ្នាជាមួយជនរងគ្រោះ។
ករណីផ្ទុះអាវុធ បណ្តាលអោយរងរបួសផ្តើមចេញពីការប្រច័ណ្ឌ។
ចំពោះមុខកំលាំងខណ្ឌ.ប៉ុស្តិ៍កំពុងធ្វើការស្រាវជ្រាវរកជនសង្ស័យដើម្បីឈានដល់ការឃាត់ខ្លួនផ្តន្ទាទោសតាមច្បាប់និងកសាងសំណុំរឿងតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង