ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្មេងស្រីរងគ្រោះសង្ស័យថា ជាអំពើរំលោភសម្លាប់នោះ បានស្លាប់ហើយ

78

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលមូលដ្ឋាន បានឲនយដឹងបន្ថែមថា ក្មេងស្រីដែលរងគ្រោះសង្ស័យថា ជាអំពើរំលោភសម្លាប់នោះ នៅក្នុងផ្ទះកើតហេតុ ក្មេងស្រីរងគ្រោះបានស្លាប់ហើយ ដែលក្រោយពីត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ បង្អែកខេត្តព្រះសីហនុ រួចបានបន្តយកទៅសង្គ្រោះបន្ទាន់ នៅរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា មានករណីឃាតកម្មមួយកើតឡើង ត្រង់ចំណុច ភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃទី២៩ឧសភា២០១៩នេះ ដែលគេដាក់ការសង្សយ័ថាជាករណីរំលោភសម្លាប់ បង្កឡើងដោយជនល្មើសមិនទាន់ស្គាល់ អត្តសញ្ញាណ បណ្តាលអោយក្មេងប្រុស ស្រី២នាក់បងប្អូនបង្កើតរងគ្រោះ
ទី១-ឈ្មោះ ផា សុខលី ភេទប្រុស អាយុ២ឆ្នាំកន្លះ (ស្លាប់)នៅកន្លែងកើតហេតុ
ទី២-ឈ្មោះ ផា ស្រីល័ក្ខ ភេទស្រី អាយុ១០ឆ្នាំ រងរបួសធ្ងន់ធ្ងរ ។ សូមជូនពរអោយក្មួយស្រីតូចរួចផុតពីគ្រោះភយ័ និងសង្ឃឹមជឿជាក់ថា សមត្ថកិច្ចអាចនឹងចាប់ខ្លួនជនល្មើសបានឆាប់ៗ យកមកផ្តន្ទាទោសតាមច្បាប់)
សេចក្តីរាយការណ៍ចុងក្រោយឲ្យដឹងថា ក្មេងស្រីឈ្មោះផា ស្រីលក្ខ័បានស្លាប់ហើយ គឺស្លាប់នៅតាមផ្លូវពេលបញ្ជូនទៅសង្គ្រោះនៅភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង