ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងអន្តរាគមន៍ពិសេសខណ្ឌពោធិ៍សែនជ័យ របួស៣នាក់ ខណៈដេញមុខសញ្ញាឆក់ ចាប់បាន២នាក់

101

ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា   កម្លាំងអន្តរាគមន៍ពិសេស នៃនគរបាលខណ្ឌពោធិ៍សែនជ័យ បានរងរបួសធ្ងន់ម្នាក់ និងស្រាល២នាក់ ខណៈប្រដេញជនសង្ស័យ ជាមុខសញ្ញាចោរឆក់ ទ្រព្យសម្បត្តិប្រជាពលរដ្ឋ តាមដងផ្លូវ និងឃាត់ជនសង្ស័យពីរនាក់ ចំណែកបក្ខពួក២នាក់ទៀត កំពុងគេចខ្លួន។
ហេតុការណ៍​នេះ បានកេីតឡេីង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅផ្លូវបេតុង​ សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ។

តាមសមត្ថកិច្ចបានឲ្យដឹងថា​ មុនកេីតហេតុ កម្លាំងអន្តរាគមន៍ពិសេស នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះល្បាតពួនស្ទាក់បទល្មេីស ក្នុងមូលដ្ឋាន ដេីម្បីការពារសុវត្តិភាព ជូនប្រជាពលរដ្ឋ ដោយមានការបញ្ជាផ្ទាល់ពីលោក​ យឹម​ សារ៉ាន់​ អធិការនគរបាលខណ្ឌ​ ដោយល្បាតតំបន់ងាយរងគ្រោះ នៅលេីដងផ្លូវជាតិលេខ៤ ​ស្រាប់តែជួបជនសង្ស័យជាមុខសញ្ញាចាស់ មានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង ទេីបបោះដៃតាមវិទ្យុទាក់ទង កម្លាំងទូទាំងខណ្ឌ និងប្រដេញស្ទេីរតែពេញមួយខណ្ឌ អស់រយៈពេលជិតមួយម៉ោង ទេីបជនសង្ស័យជិះបុកម៉ូតូកម្លាំងនគរបាល បណ្តាលឲ្យដួលរងរបួសធ្ងន់ម្នាក់ ស្រាល២នាក់ និងឃាត់បានជនសង្ស័យ២នាក់ ចំណែក២នាក់ទៀត គេចខ្លួនបាត់ស្រមោល។
ក្រោយកេីតហេតុ ជនរងគ្រោះជាកម្លាំងសមត្ថកិច្ច ត្រូវបានបញ្ជូនទៅសង្រោះ នៅមន្ទីរពេទ្យភ្លាមៗ ដោយឡែកជនសង្ស័យ ត្រូវបាននាំទៅសាកសួរបន្ត តាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង