ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកគួចចំរើននាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់រលំទ្រេតនិងប៉ើងដំបូលផ្ទះ៧៩គ្រួសារក្នុងឃុំរាយប៉ាយ

94

កំពង់ចាម៖អនុវត្តតាមគោលការណ៍គ្រឹះរបស់កាកបាទក្រហមកម្ពុជាកាលពីព្រឹកថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៩នេះលោកគួចចំរើនអភិបាលខេត្តនិងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមបានដឹកនាំប្រតិភូនាំអំណោយសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់រលំទ្រេតនិងប៉ើងដំបូលផ្ទះចំនួន៧៩គ្រួសារស្ថិតនៅក្នុងឃុំរាយប៉ាយស្រុកកងមាសខេត្តកំពង់ចាម

   លោកគួចចំរើនក្នុងឱកាសនោះបានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជានិងលោកហ៊ុនណេងប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមដោយការចូលរួមសម្ដែងនូវការសោកស្ដាយនិងរំលែកនូវទុក្ខលំបាកចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះទាំងអស់ដែលបង្កឡើងដោយកត្តាធម្មជាតិនិងប៉ះពាល់លំនៅដ្ឋានរបស់បងប្អូននោះ

លោកអភិបាលខេត្តមានប្រសាសន៍បន្តថាជាការពិតណាស់បច្ចុប្បន្នប្រទេសជាតិកម្ពុជាទទួលបានសុខសន្តិភាពនិងមានការអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីប៉ុន្តែនៅពេលដែលបងប្អូនទទួលរងគ្រោះដោយប្រការផ្សេងៗគឺមិនអាចចេញទៅប្រកបមុខរបរបានភ្លាមៗនោះទេជាពិសេសពេលនេះបងប្អូនកំពុងទទួលរងគ្រោះដោយសារធម្មជាតិធ្វើឲ្យប៉ះពាល់ខូចខាតផ្ទះសម្បែងនិងត្រូវការពេលវេលានិងថវិកាដើម្បីជួសជុលឡើងវិញហេតុដូច្នេះហើយជារឿយៗសម្ដេចគតិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជាតែងតែបានណែនាំដល់រដ្ឋអំណាចក្នុងមូលដ្ឋានក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ជួយពិនិត្យមើលបងប្អូនប្រជាពលរដ្ឋណាជួបគ្រោះថ្នាក់និងត្រូវចុះជួយជ្រោមជ្រែងគ្នាតាមលទ្ធភាពដើម្បីឲ្យបងប្អូនមានឱកាសបានស្ដារនូវអ្វីដែលបានប៉ះពាល់ឡើងវិញពោលគឺជួយដោះទាល់របស់បងប្អូនដែលកំពុងជួបប្រទះនូវការលំបាកឲ្យបានទាន់ពេលវេលាដោយមិនទុកឲ្យនណាម្នាក់រងគ្រោះដល់ស្លាប់ដោយសារអត់បាយនោះឡើយ

ស្ថិតក្នុងកាសនោះលោកគួចចំរើនក៏បាននាំយកនូវអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតចែកជូនប្រជាពលរដ្ឋទាំង៧៩គ្រួសារក្នុងនោះគ្រួសាររងគ្រោះធ្ងន់ធ្ងរចំនួន៣គ្រួសារក្នុង១គ្រួសារទទួលបានអង្គរ២៥គីឡូក្រាមឃីត១កញ្ចប់មី១កេសទឹកស៊ីអ៊ីវ៦ដបទឹកត្រី៦ដបត្រីខ១០កំប៉ុងនិងថវិកាលានរៀលចំណែកគ្រួសាររងគ្រោះមធ្យមមានចំនួន១២គ្រួសារក្នុង១គ្រួសារៗទទួលបានអង្ករ២៥គីឡូក្រាមឃីត១កញ្ចប់មី១កេសទឹកស៊ីអ៊ីវ៦ដបទឹកត្រី៦ដបត្រីខ១០កំប៉ុងថវិកា៣០ម៉ឺនរៀលដោយឡែកគ្រួសាររងគ្រោះស្រាលចំនួន៦៥គ្រួសារក្នុង១គ្រួសារទទួលបានអង្ករ២៥គីឡូក្រាមឃីត១កញ្ចប់មី១កេសទឹកស៊ីអ៊ីវ៦ដបទឹកត្រី៦ដបត្រីខ១០កំប៉ុងនិងថវិកា១០ម៉ឺនរៀល

សូមរំលឹកថាកាលពីថ្ងៃទី២៣និង២៤ខែឧសភាឆ្នាំ២០១៩កន្លងទៅមានខ្យល់កន្ត្រាក់បានបោកបក់បណ្ដាលឲ្យប៉ះពាល់ផ្ទះរលំទ្រេតនិងប៉ើងតំបូលផ្ទះបស់ប្រជាពលរដ្ឋចំនួន៧៩ខ្នងផ្ទះតែមិនបណ្ដាលឲ្យប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋណាម្នាក់ឡើយមកដល់បច្ចុប្បន្ននេះប្រជាពលរដ្ឋដែលបានទទួលរងផលប៉ះពាល់មួយចំនួនក៏បានម្ចាស់ការក្នុងការសាងសង់លំនៅដ្ឋានរបស់ខ្លួនសារជាថ្មីឡើងវិញផងដែរ

 

អត្ថបទដែលជាប់ទាក់ទង