ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថភ្លើងកិនស្លាប់បុរសអាយុ៦០ម្នាក់ ដែលដើរគេចពីរថយន្តដឹកដី

138

 


ភ្នំពេញ ៖ បុរសវ័យ៦០ឆ្នាំម្នាក់ ត្រូវបានរថភ្លើងកិនបណ្តាលឲ្យស្លាប់ភ្លាមៗ ដោយដាច់ជើង និងរយះក្បាល នៅពេលដែលគាត់ដើរគេចពីរថយន្តដឹកដីមួយគ្រឿង ហើយខ្ទាតចូលទៅក្នុងរថភ្លើង ស្ថិតក្នុងភូមិ សេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨។

មុនពេលកើតហេតុ បុរសរងគ្រោះ បានដើរក្នុងបរិវេណកន្លែងកើតហេតុ នៅពេលនោះមានរថយន្តដឹកដីមួយគ្រឿងបានបើកក្បែរ ធ្វើឲ្យលោកតាដើរគេច ក៏ជ្រុលខ្លួនចូលផ្លូវរថភ្លើងកិនស្លាប់តែម្តង៕

 

អត្ថបទដែលជាប់ទាក់ទង