ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់កាកាបទី១ និងសង្កាត់កាកាបទី២ និងត្រូវផ្តាច់ទឹកចាប់ពីម៉ោង៨យប់ ថ្ងៃទី១១ខែកក្កដាឆ្នាំ២០១៨ដល់ម៉ោង៤ទៀបភ្លឺ

153

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់កាកាបទី១ និងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យនិងត្រូវផ្តាច់ទឹក
មិនអាចប្រើប្រាស់បានចាប់ពីម៉ោង៨យប់ ថ្ងៃទី១១ខែកក្កដាឆ្នាំ២០១៨ដល់ម៉ោង៤ទៀបភ្លឺ ដោយសាររដ្ឋាករទឹកក្រុងភ្នំពេញ ត្រូវការកាត់បំពង់មេចេញចូលអាងតម្កល់ទឹកក្បាលដំរី ដើម្បីពង្វាងគេចបណ្តាញលូប្រអប់នៅផ្លូវលេខ 105K ឬផ្លូវតាំងកសាង។
នេះបើយោងតាមសេចក្តីជូនដំណឹងមួយ ដែលបានបង្ហាញអោយដឹងពីលោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ កក្កដា ២០១៨នេះ ដែលក្នុងសេចក្តីជូនដំណឹងមានន័យដើមថា សូមជំរាបជូនដំណឹងដល់ប្រជាពលរដ្ឋ ស្ថាប័ន រោងចក្រ សហគ្រាស ដែលមានទីតាំងនៅភូមិសាស្ត្រសង្កាត់កាកាបទី១ សង្កាត់កាកាបទី២ មេត្តាជ្រាបថា នៅវេលាម៉ោង ៨យប់ ថ្ងៃទី១១ខែកក្កដាឆ្នាំ២០១៨ ដល់ម៉ោង ៤ទៀបភ្លឺ រដ្ឋាករទឹកក្រុងភ្នំពេញ នឹងផ្អាកការផ្គត់ផ្គង់ទឹកនៅតំបន់ខាងជើង ខាងលិច និងខាងក្នុងព្រលានយន្តហោះ ដែលប៉ះពាល់ប្រជាពលរដ្ឋចំនួន ១០.២៧០គ្រួសារ។
ការផ្អាករយ:ពេល ៨ម៉ោងនេះ ដោយសារត្រូវកាត់បំពង់មេចេញចូលអាងតម្កល់ទឹកក្បាលដំរី ដើម្បីពង្វាងគេចបណ្តាញលូប្រអប់នៅផ្លូវលេខ 105K ឬផ្លូវតាំងកសាង។ បណ្តាញលូប្រអប់នេះ ទំហំ ២ម៉ែត្រ
គុណ២ម៉ែត្រ បានដាក់ក្នុងសាច់ផ្លូវរួចរាល់តភ្ជាប់ពីមហាវិថីសហព័ន្ឋរុស្សុី ដល់ប្រឡាយស្របផ្លូវរថភ្លើងតាំងកសាង ដើម្បីដោះស្រាយបញ្ហាទឹកលិចនៅមហាវិថីសហព័ន្ឋរុស្សុីមុខព្រលានយន្តហោះ។
ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់កាកាបទី១ សង្កាត់កាកាបទី២ មេត្តាជ្រាប និងយោគយល់អធ្យាស្រ័យដោយសេចក្តីអនុគ្រោះ៕

 

អត្ថបទដែលជាប់ទាក់ទង