ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយករដ្ឋមន្រ្តីជប៉ុន ស្នើសុំឲ្យមានការប្រជុំ គណៈកម្មការកម្ពុជាជប៉ុន ដើម្បីដោះស្រាយនូវបញ្ហាប្រឈមទាំងឡាយ ចំពោះអ្នកវិនិយោគទុនជប៉ុន កំពុងបណ្ដាក់​ទុននៅក្នុងប្រទេសកម្ពុជា

58

លោកនាយករដ្ឋមន្ត្រីជប៉ុន ក៏បានស្នើឱ្យ​ សម្ដេចតេជោនាយករដ្ឋមន្ត្រីបន្តមានវិធានការផ្សេងៗទៀត ដើម្បីធ្វើយ៉ាងណាឲ្យការ ប្រកួតប្រជែង និងស្នើសុំឲ្យមានការប្រជុំគណៈកម្មការកម្ពុជាជប៉ុន ដើម្បីដោះស្រាយនូវបញ្ហាប្រឈមទាំងឡាយ ហើយ​ឯ​ក​ឧត្តម​ ​បានមានប្រសាសន៍ថាអ្វីដែលជា ការចាប់អារម្មណ៍សំខាន់របស់ជប៉ុនគឺកំពង់ផែ នៅខេត្តព្រះសីហនុ ដោយ​ជប៉ុន​ត្រៀមសហការជាមួយប្រទេសកម្ពុជា ជួយសិក្សាផែនការមេ សម្រាប់ផែ​នៅប្រទេ​សកម្ពុជាហើយ​ ឯក​ឧត្តម​ បាន​ស្វាគមន៍ចំពោះការពិភាក្សារវាងអង្គការចៃកានិងកំពង់ផែនៅខេត្តព្រះសីហនុ។

នៅថ្ងៃដដែលនេះ​​ដែរ បន្ទាប់ពីញ្ជើញជាអធិបតីសាក្សីរួមគ្នាជាមួយនាយករដ្ឋមន្ត្រីជប៉ុនក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ចំនួន០២រួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ (Shinzo Abe) ក៏បានអញ្ជើញធ្វើជួបពិភាក្សាាទ្វេភាគីក្នុងកម្មវិធីអាហារថ្ងៃត្រង់ស្ថិតតក្នុងបរិយាកាសស្និទ្ធស្នាល។

ក្នុងជំនួបអាហារថ្ងៃត្រង់នោះ ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន បានទទួលស្វាគមន៍សម្តេចតេជោ យ៉ាងកក់ក្ដៅបំផុត ព្រមទាំងបានថ្វាយព្រះពរដល់ព្រះមហាក្សត្រ​នៃ​ព្រះ​រាជា​ណាចក្រកម្ពុជា ក្នុងឱកាសចម្រើនព្រះជន្មថ្មីៗនេះ ។ ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុនបានមានប្រសាសន៏ថា ជប៉ុន​នឹ​ង​បន្ត ជួយដល់ប្រទេសកម្ពុជា រួមទាំងកិច្ចការប្រជាធិបតេយ្យផងដែរ។​ ឯកឧត្តម អាបេ បានកោតសរសើរ ដល់ស្ត្រីខ្មែរពីររូបដែលបានធ្វើការនៅប្រទេសជប៉ុនដោយ​ចាត់​ទុក​ថាជា​គំរូ​ដែលធ្វើការបានល្អ ហើយឯកឧ​ត្តម​បាន​មាន​ប្រសាស​ន៍ថា យើងនឹងបន្តធ្វើការពង្រឹងទំនាក់ទំនង​ទ្វេភាគីរវាង​ប្រទេស​ទាំងពីរដើម្បីមានកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាពិសេសពាក់ព័ន្ធទៅ​ និងកំពង់ផែនៅខេត្តព្រះសីហនុ ដែលជប៉ុន​ធ្លាប់បានធ្វើសហប្រតិបត្តិការរួចមកហើយ។​ ពាក់ព័ន្ធនឹងបញ្ហាតំបន់ ឯកឧត្តម​ នាយករដ្ឋមន្ត្រី បានលើកឡើងថា ត្រូវធ្វើយ៉ាងណាឲ្យតំបន់​របស់យើង មានលក្ខណៈ​សេរី​និង​បើកចំហ និងចង់ឲ្យមានកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជាផងដែរ។

ជាការឆ្លើយតប​ ​សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន ស៊ីន​ហ្សូអាបេ ដែលបានលើកឡើងអំពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។​ ឆ្លៀត​ឱកាសនេះសម្តេច​តេជោ​នាយ​ក​រដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណផងដែរដលប្រទេសជប៉ុន ជាពិសេសសម្រា​ប់ជំ​នួយលំហូ​សេដ្ឋកិច្ច​ទាំង​ឡាយ ប្រកបដោយប្រជាធិបតេយ្យ ហើយសន្យាថានឹងបន្តធ្វើការជាមួយគ្នាក្នុងក្របខណ្ឌ ភាពជាដៃគូយុទ្ធសាស្ត្រជាមួយប្រទេសជប៉ុននេះ។ រីឯគំនិតផ្ដួចផ្ដើមដែល Shinzo Abe បានលើកឡើ​ងអំ​ពីលក្ខណៈសេ​រី​ និ​ងបើក​ចំហរ​នៅក្នុងតំបន់ សម្ដេចបាន ចាត់ទុកថាគឺពិតជាល្អណាស់ ដែលនឹងធ្វើឲ្យមានស្ត​ង់ដា​រជាមួយ​នឹង​បណ្តាប្រទេស​ផ្សេងទៀតនៅក្នុងតំបន់នេះ។

សម្ដេចតេជោក៏បានអរគុណ ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន ដែលបានសរសើរ ដល់ស្ត្រីខ្មែរ​ដែល​ធ្វើការ​នៅ​ប្រទេសជប៉ុន ដែលចាត់ទុកថាជាគំរូ ធ្វើការបានល្អនោះ។ សម្ដេច​ក៏បា​នរំលឹក​អំពីការ​ចុះហត្ថ​លេខា​លើកិច្ច​ព្រម​ព្រៀង​ទាំងពីរ ដែលព័ន្ធនពាក់ព័ន្ធនឹងការអភិវឌ្ឍធនធាន មនុស្សនិ​ងគ​ម្រោង​សាង​សង់ផែនៅខេត្តព្រះសីហនុ ហើយ​សម្ដេច​ក៏បានថ្លែងអំណរគុណសារជាថ្មីម្តងទៀតចំពោះ ការអភិវឌ្ឍសេដ្ឋកិច្ច កន្លងមកនេះ ដែល​បានរួម​ចំណែក​ធ្វើឲ្យ​កំណើន​សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជារក្សាបានក្នុងរង្វង់ជាង៧%ប្រចាំឆ្នាំ ដែល​ធ្វើឲ្យថវិកាជាតិមានការកើនឡើងនិង មានការ​កែទម្រង់ជាច្រើននៅក្នុងប្រទេសកម្ពុជា។​ ទោះបីជាមានការអភិវឌ្ឍន៍រីកចម្រើន ប៉ុន្តែកម្ពុជាមានការប្រឈម ដែលត្រូវការជំនួយបន្ថែមទៀតជាពិសេស កម្ចីសម្បទាន និងជួយធ្វើយ៉ាងណាឲ្យប្រទេសជប៉ុន លើកទឹកចិត្តឲ្យ​មាន​វិនិយោគិ​នម​កប​ណ្ដា​ក់ទុននៅក្នុង​ប្រទេស​កម្ពុជា។ សម្ដេចតេជោ​ បានបន្តថាថ្វីដ្បិតជប៉ុនមានវិនិយោគក្នុងលំដាប់ថ្នាក់ទី៦​ នៅប្រទេសកម្ពុជា​ ប៉ុន្តែ​វិនិយោគិន​ជប៉ុន​គឺប្រក​ប​ដោយគុណភាព ។ យ៉ាងណាមិញ ​ដូច​ជាក្រុមហ៊ុន​ជប៉ុ​នមួ​យចំ​នួន​ដែលបានទៅបណ្ដាក់ទុននៅក្នុងប្រទេ​សកម្ពុជា​ហើយ​នោះ​គឺ​ជាក្រុមហ៊ុនដែល មានគុណភាព។

សម្តេចក៏បានស្នើឲ្យនាយករដ្ឋមន្រ្តីជប៉ុនបន្តជួយធ្វើយ៉ាងណា ជំរុញលើកទឹកចិត្តឲ្យវិនិយោគទុនជប៉ុនទៅ បណ្ដាក់​ទុននៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត។ ទន្ទឹមនេះសម្ដេចតេជោ ក៏បានលើកនូវសំណើមួយចំនួនទៀតជូន ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុនឲ្យជួយ៖
ទី១) បន្តលើការដោះមីននៅកម្ពុជាដល់អង្គការស៊ីម៉ាក់ ដែលគម្រោង៣ឆ្នាំ​តទៅមុខទៀត ត្រូវការថវិកាប្រមាណ២៨លានដុល្លារអាមេរិក សម្រាប់ខេត្ត ៣​ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់។

ទី២)​ ដោយសារឆ្នាំនេះកម្ពុជាមានកង្វះអគ្គិសនី ដោយសារបម្រែបម្រួលអាកាសធាតុ ដែលធ្វើឲ្យអគ្គិសនីកម្ពុជា ប្រើ​ប្រាស់​មិនគ្រប់គ្រាន់ ដូច្នេះសម្ដេចស្នើឲ្យភាគីជប៉ុនជួយ ពិចារណាលើសំណើនេះ ជាពិសេស​ការ​ពិភាក្សាកន្លង​មក​រវាង​អង្គការចៃការ និងក្រសួងរ៉ែនិងថាមពល ដែលបានចុះសិក្សា ក្នុង​ការ​ត​បណ្ដាញពីព្រំដែនឡាវ​មក​ភ្នំពេញ​ដែល​មាន​ប្រវែងជាង ៣៥០គីឡូម៉ែត្រ ដើម្បីទិញភ្លើងចេញពីប្រទេសឡាវ។ ពាក់ព័​ន្ធនឹង​បញ្ហាថែរក្សា​សុខសន្តិភាព​ក្នុង​ក្រប​ខណ្ឌអង្គការសហប្រជាជាតិដែលកន្លងមកប្រទេសទាំងពីរបានបញ្ជូន កងទ័ព​មួកខៀវទៅ​កាន់​បណ្ដាប្រទេស​មួយ​ចំនួននោះ សម្ដេចក៏បានស្នើ ឲ្យកងព័តមួកខៀវនៃប្រទេសទាំងពីរ មានការ​ផ្លាស់​ប្ដូរព័ត៌មានពីគ្នាទៅវិញទៅមក សំដៅ​ធ្វើ​យ៉ាងណា​កាត់​បន្ថ​យនូវ​ការ​គំរាមកំហែង ដល់ទាហានមួកខៀវនេះ។ មិន​ត្រឹមតែប៉ុណ្ណោះ​ទេគឺ​ធ្វើយ៉ាង​ណាបញ្ចៀស​កុំ​ឲ្យ​មានការ​បាត់បង់ជីវិតដល់កងទ័ពមួកខៀវនេះ។​ ជា​ចុងក្រោយសម្តេ​ចតេ​ជោនាយករដ្ឋមន្ត្រីបានអញ្ជើញ​ ​ឯកឧត្តម​នាយ​ករដ្ឋមន្ត្រី Shinzo Abe អញ្ជើញទៅ​ចូលរួម​កិច្ច​ប្រជុំ​កំ​ពូល​អាស៊ី​អឺរ៉ុបនៅរាជធានីភ្នំពេញ ក្នុងឆ្នាំ 2020 ខាងមុខ។

ជាការឆ្លើយតប ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន. ស៊ីនហ្សូអាបេ បានមានប្រ​សាស​ន៍ថា​ពាក់​ព័ន្ធនឹង​ការ​វិនិយោគ​ពី​ជប៉ុនទៅកម្ពុជា ឯកឧត្តមស្វាគមន៍ចំពោះ វិធានការ ដែលសម្ដេចតេជោបានដាក់ចេញ កន្លងមកនេះ ក្នុង​ការ​កាត់បន្ថយការចំណាយរបស់ធុរកិច្ចនៅក្នុងប្រទេសកម្ពុជា និងក្នុងប្រទេសកម្ពុជាដើម។

ទន្ទឹមនេះឯកឧត្តមក៏បានស្នើឱ្យ​ សម្ដេចតេជោនាយករដ្ឋមន្ត្រីបន្តមានវិធានការផ្សេងៗទៀត ដើម្បីធ្វើយ៉ាងណាឲ្យការ ប្រកួតប្រជែង និងស្នើសុំឲ្យមានការប្រជុំគណៈកម្មការកម្ពុជាជប៉ុន ដើម្បីដោះស្រាយនូវបញ្ហាប្រឈមទាំងឡាយ ហើយ​ឯ​ក​ឧត្តម​ ​បានមានប្រសាសន៍ថាអ្វីដែលជា ការចាប់អារម្មណ៍សំខាន់របស់ជប៉ុនគឺកំពង់ផែ នៅខេត្តព្រះសីហនុ ដោយ​ជប៉ុន​ត្រៀមសហការជាមួយប្រទេសកម្ពុជា ជួយសិក្សាផែនការមេ សម្រាប់ផែ​នៅប្រទេ​សកម្ពុជាហើយ​ ឯក​ឧត្តម​ បាន​ស្វាគមន៍ចំពោះការពិភាក្សារវាងអង្គការចៃកានិងកំពង់ផែនៅខេត្តព្រះសីហនុ។

ចំពោះការអភិវឌ្ឍធនធានមនុស្សវិញ ឯកឧត្ត​មនាយករដ្ឋមន្ត្រីជប៉ុនបាន​មានប្រសាសន៍ថា​ជប៉ុនគឺ​កំពុង​តែយក​ចិត្តទុកដាក់ជួយទៅលើការបណ្តុះបណ្តាលធនធានមនុស្សនេះហើយ ដែលជានិ​ច្ចកា​លជ​ប៉ុ​នតែ​ងតែ​ចូល​រួម​ក្នុ​ងការជួយ​បណ្តុះ​បណ្តាល​ធនធានមនុស្សដល់ប្រទេសកម្ពុជា ហើយពាក់ព័ន្ធនឹងការអភិវឌ្ឍនៅទីក្រុងភ្នំពេញជប៉ុនបានផ្ដល់ជំនួយ​មួយចំនួន​ដូច​ជាកម្ចី ហិរញ្ញប្បទាន ជាពិសេសគឺសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ហើយពាក់​ព័ន្ធ​នឹង​ពលករមកធ្វើការនៅប្រទេសជប៉ុននេះ និងប្រើប្រាស់ម​ជ្ឈម​ណ្ឌលវ​ប្បធ​ម៌ជ​ប៉ុន តាមរ​យៈកា​រផ្លាស់​ប្ដូរវប្បធម៌រវាង​គ្នា​។
ពាក់ព័ន្ធនឹងការស្នើសុំឲ្យជួយលើវិស័យអគ្គិសនី ឯកឧត្ត​មនា​យក​រដ្ឋមន្ត្រីជប៉ុ​នបា​នឲ្យ​ភាគីកម្ពុជាធ្វើការ​ពិភាក្សា​ជាមួយ​ឯកអគ្គ​រាជទូតជប៉ុនប្រចាំទីក្រុងភ្នំពេញ រីឯសំណើពីបញ្ហាការដោះមានក៏ដូច្នោះដែរ ក៏សូមឲ្យ ធ្វើការ​ពិភាក្សាជាមួយនឹងអគ្គរាជទូតជប៉ុនប្រចាំនៅទីក្រុងភ្នំពេញផងដែរ។

ជាចុងក្រោយ​ ឯកឧត្តមបានស្វាគមន៍កម្ពុជាដែលនឹងរៀបចំធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប នៅឆ្នាំ 2020 ខាងមុខ ដែលពេលនោះ​យើង​នឹង​អាច​ពិភាក្សាគ្នាលើ​បញ្ហាមួ​យចំនួន។​ ឯកឧត្តម​ ​បានគូស​បញ្ជាក់​ថា​ឯកឧត្តមនឹងបន្ត ទទួលយុ​វជ​នវ័​យក្មេ​ង​ឲ្យម​កសិ​ក្សាដក​ពិសោ​ធន៍នៅ​ប្រទេស​ជប៉ុ​នផ​ង​ដែរ​ហើយឯក​ឧត្ត​មសង្ឃឹម​ថាសូម​ឱ្យសម្ដេចបន្ត ការកែទម្រង់នៅក្នុងប្រទេសកម្ពុជា ជាពិសេសការពង្រឹងច្បាប់។ ឯកឧត្តម​ក៏បានលើកឡើងផងដែរអំពីបញ្ហាឧបទ្វីបកូរ៉េដែល កូរ៉េខាងជើងមានការបាញ់កាំជ្រួចដែលចាត់ទុកជាការរំលោភ សន្ធិសញ្ញានៃ​ក្រុម​ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយអ្វីដែលសំខាន់ ជាងគេទៀត ត្រូវតែអនុវត្តឲ្យបាន ម៉ត់​ចត់​នូវ​សេចក្តីសម្រេចរបស់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ ហើយសង្ឃឹម​ថាក​ម្ពុ​ជា​នឹង​ចូល​រួមក្នុង​ការ​អនុវត្តន៍នូវសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ។ ដូច្នេះ​ឯកឧត្តម​ចង់ឲ្យជប៉ុន​និងកម្ពុជាមានការសហការគ្នា ដើម្បីអនុវត្តលើបញ្ហាពាក់ព័ន្ធលើបញ្ហាឧបទ្វីបកូរ៉េ រួមទាំង​បញ្ហា​នៃការចាប់​ជំរិត​ជនជាតិជប៉ុនផងដែរ។

នាយករដ្ឋមន្ត្រីជប៉ុនក៏បានលើកឡើងពីបញ្ហាសមុទ្រចិនខាងត្បូង ដោយ​បាន​ស្នើ​ឲ្យសម្តេចសហ​ការ​ក្នុង​ក្រប​ខណ្ឌ​អាស៊ានជំ​រុញ​ការ​តាក់​តែងនូវក្រម​COC​អោយបានឆាប់ ហើយពាក់ព័ន្ធការស្នើរប​ស់​សម្តេ​ចអោ​យមា​នកា​រផ្លា​ស់ប្តូរ​ព័ត៌មានរវាងទាហានមួកខៀវនោះ ឯកឧត្ដម​ នាយករដ្ឋមន្ត្រីជប៉ុន ក៏បានថ្លែងគាំទ្រក្នុងការផ្លាស់ប្ដូរ​ព័ត៌មាន​របស់​ទាហាន​មួកខៀវនៃប្រទេ​សទាំ​ង​ពីរ​ ដែល​កំពុងប្រតិបត្តិការក្រោ​មឆ័ត្រ​អង្គការសហប្រជា​ជាតិ​ ​ពាក់ព័ន្ធរាល់កា​រ ស្នើពីនា​យក​រដ្ឋមន្ត្រីជប៉ុនខាង​លើសម្តេច​ក៏ឆ្លើ​យតបថានឹងចូលរួមសហការអោយបានល្អ៕

អត្ថបទដែលជាប់ទាក់ទង