ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អត្តពលកម្មប្រកាសដាក់២០វិញ្ញាសាឲ្យប្រកួត ក្នុងព្រឹត្តិការណ៍National School Games

81


ភ្នំពេញ:សហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្តបានប្រកាសឲ្យដឹងថា ក្នុងការប្រកួតកីឡាសិស្សថ្នាក់ជាតិលើក
ទី១(The 1st National School Games)សហព័ន្ធនឹងដាក់ចំនួន២០វិញ្ញាសាឲ្យប្រកួត ។
លោកហ៊ុន បូរីអគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា តាមពិតប្រភេទកីឡាអត្តពលកម្មមានរហូតដល់ទៅជាង
៤០វិញ្ញាសាឯណោះតែវិញ្ញាសាដទៃទៀតកម្ពុជាមិនមានមនុស្សដើម្បីលេង វិញ្ញាសាខ្លះកម្ពុជាមិនមានឧបករណ៍ដើម្បី ហ្វឹកហាត់ ។
លោកបូរីបានឲ្យដឹងថាវិញ្ញាសាទាំង២០នោះមានរត់១០០ម៉ែត្រ លើផ្ទៃរាបបុរស-នារី រត់២០០ម៉ែត្របុរស-នារី
រត់៤០០ម៉ែត្របុរស-នារីរត់១.៥០០ម៉ែត្របុរស-នារី រត់៣គីឡូម៉ែត្របុរស-នារី ដើរ៣គីឡូម៉ែត្រនារី ដើរចម្ងាយ៥គីឡូ
ម៉ែត្រ បុរស លោតកំពស់បុរស-នារី លោតចម្ងាយបុរស-នារី ចោលដុំដែកបុរស-នារី និងចោលស្នបុរស-នារី ។
កីឡាករ-កីឡាការិនីដែលអាចចូលរួមប្រកួត បានត្រូវតែកំពុងសិក្សា នៅសាលាមធ្យមសិក្សាព្រមឬាំងមានឯក
សារច្បាស់លាស់ពីសាមីសាលាដែលខ្លួនកំពុងសិក្សា មិនតែប៉ុណ្ណោះពួកគេត្រូវតែមានអាយុក្រោម១៨ឆ្នាំជាដាច់ខាត ។
ការប្រកួតនេះសហព័ន្ធ ក៏ ដូចជានាយកដ្ឋានអប់រំកាយនិងកីឡាសិស្ស និស្សិតបានកំណត់ឲ្យមួយអង្គភាពអាចដាក់កី
ឡាករ៩រូប និង កីឡាការិនី៩រូបមកចូលរួមបាន ។
កីឡាករ ឬ កីឡាការិនីមួយរូបអាចលេងបានតែ២វិញ្ញាសាប៉ុណ្ណោះ តែប្រសិនបើក្នុងករណីមានបន្ថែមវិញ្ញាសា រត់បណ្ដាក់១០០ម៉ែត្រ ៤ ដងនោះពួកគេអាចចូលរួមលេងបាន ។

អត្ថបទដែលជាប់ទាក់ទង