ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានផ្ដល់អំណោយសប្បុរសធម៏ ជូនពលរដ្ឋខ្មែរឥស្លាម ស្ដ្រីមេម៉ាយក្រីក្រ និងកុមាកំព្រា១២០នាក នៅឃុំបឹង

62

កំពង់ធំ៖លោក កៅ អ៊ីមរ៉ន អនុរដ្ឋលេខាធិ ការក្រសួង ព័ត៌មាន និងលោកជំទាវ កាលពីរសៀលថ្ងៃសុក្រ១៣រោចខែពិសាខ ឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនិងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខចាស់ ចែកអំណោ យសប្បុរសធម៏ ជូនបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាមជនចាស់ជរា និងកុមារកំព្រា,ស្រ្តីមេម៉ាយ ១២០នាក់ នៅឃុំបឹង, ស្រុកបារាយណ៍ ,ខេត្តកំពង់ធំ ព្រមទាំងបានពាំនាំថវិកា Zakat ដែលជាថវិកាបានមកពីកាតព្វកិច្ចនៃការដកពន្ធ ២.៥ភាគរយក្នុងសាសនាឥស្លាម ជារបស់មិត្តភក្តិ មកពីប្រទេសសាំងហ្គាពួរ រួមជាមួយនឹងថវិកាផ្ទាល់ខ្លួន ឧបត្ថម្ភជូនចាស់ជរា,ស្រ្តីម៉េម៉ាយ និងកុមារកំព្រាសរុប ១២០នាក់ ដែលជ្រើសរើស បងប្អូនខ្មែរ ឥស្លាមនៅក្នុងឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ក្នុងម្នាក់ទទួលបានថវិកា ៤ម៉ឺនរៀល។
ក្នុងឱកាសនោះ លោក កៅ អ៊ឹមរ៉ន អនុរដ្ឋលេខាធិការ ក្រសួងព័ត៏មាន បានលើកឡើងពីការយកចិត្តទុកដាក់ខ្ពស់ និងខ្វាយខ្វល់របស់ថ្នាក់ដឹកនាំគ្រប់លំដប់ថ្នាក់ចំពោះប្រជាពលរដ្ឋ ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គឺជាមេដឹកនាំមួយរូបដែលតែងតែយកទុក្ខដាក់ពីសុខទុក្ខ របស់ប្រជាពលរដ្ឋកម្ពុជាជាទូទៅមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍និងសាសនាអ្វីឡើយ។
លោក បន្តថា៖ ដោយសារតែការដាក់ចេញនូវគោលនយោបាយឈ្នះៗរបស់សម្តេច ដែលឈរលើមូលដ្ឋានគ្រឹះសំខាន់៣ គឺការធានាអាយុជីវិត ការធានាបាននូវការងារនិងមុខរបរ និងការរក្សាទ្រព្យសម្បត្តិ ហើយទទួលជោគជ័យធំធេងនៅឆ្នាំ១៩៩៨ ទើបបន្តរក្សាបាននូវសុខសន្តិភាព ពេញផ្ទៃប្រទេសរហូតមកដល់សព្វថ្ងៃ។
ការអនុវត្តគោលនយោបាយសុខដុមបនី យកម្ម របស់សម្តេច ក៏ជាការដាក់ចេញនូវយុទ្ធសាស្រ្តឈ្នះៗដ៏ប្រសើរ ដែលបានកំពុងកសាងនូវកេរ្តិ៍ឈ្មោះបោះសម្លេងនៅក្នុងឆាកអន្តរជាតិ ព្រមទាំងក្នុងពិភពប្រទេសសមាជិក អង្គការសហប្រតិបត្តិការឥស្លាម OIC ដែលមានសមាជិក ៥៧ ប្រទេស ក៏បានទទួល ស្គាល់ពីវីរភាពនៃការដឹកនាំប្រទេសរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហើយបានស្វាគមន៍ទទួលយកបេសកជនពិសេសរបស់កម្ពុជាប្រចាំនៅអង្គការ OIC ដែលសម្តេចតេជោ ហ៊ុន សែន បានតែងតាំង លោក បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ជាបេសកជនតំណាងព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងពិធីស្រាយបួសរ៉ាម៉ាឌនសាសឥស្លាម។
លោក ក៏បានរំលេចអំពីការបរិច្ចាកទ្រព្រ Zakat គឺជាកាតព្វកិច្ខរបស់អ្នកកាន់សាសនាឥស្លាមគ្រប់រូប ព្រោះវាជាមូលដ្ឋាន១ ក្នុងមូលដ្ឋានគ្រះទាំង៥របស់សាសនាឥស្លាម ហេតុនេះបងប្អូនដែលមានលទ្ធ ភាពចូរចាប់ផ្តើមអនុវត្តពីខ្លួនយើងតិចក្តីច្រើនក្តី ដើម្បីជំរុញដល់អ្នកឯទៀតងាកមកទទួលយកវប្បធម៌ចែករម្លែកដ៏ល្អនេះ ដើម្បីយើងចូលរួមទាំងអស់គ្នា ខ្វាយខ្វល់ដោះស្រាយទុក្ខលំបាករបស់ប្រជា ពលរដ្ឋក្នុងសហគមន៍របស់យើង និងចូលរួមលើកស្ទួយការកាត់បន្ថយភាពក្រីក្រីជាមួយរាជរដ្ឋាភិបាល ៕ ដោយ៖ សារីទ្ធី

អត្ថបទដែលជាប់ទាក់ទង