គណៈបញ្ជាការឯកភាពខណ្ឌចំការមនប្រជុំដាក់ផែនការ ការពារសន្តិសុខនិងបង្រ្កាបរាល់បនល្បែងស៊ីសងគ្រប់ប្រភេទ
ភ្នំពេញ៖កាលពីរសៀលថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៩ នេះរដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយ លោក ថេង សុថុល អភិបាល នៃគណ:អភិបាលខណ្ឌចំការមន បានបេីកកិច្ចប្រជុំគណ:បញ្ជាការឯកភាពខណ្ឌចំការមន ដោយមានរបៀបវារ:ដូចខាងក្រោម៖
ដោយពង្រឹងកិច្ចការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានអោយបានល្អប្រសើរ ,បញ្ហារថយន្តធន់ធំចូលក្រុងភ្នំពេញ ,ការបង្ក្រាបរាល់បនល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ,ការពង្រឹងយន្តការសម្អាត ប្រមូល និងដឹកជញ្ជូនសំរាមក្នុងមូលដ្ឋានដោយមានការចូលរួមពី គណ:អភិបាលខណ្ឌ គណ:នាយករដ្ឋបាលខណ្ឌ និង អធិការនគរបាលខណ្ឌចំការមន , បញ្ជាការកងរាជអាវុធហត្ថខណ្ឌចំការមន ការិយាល័យចម្រុះរដ្ឋបាលខណ្ឌ លោក-លោកស្រីចៅសង្កាត់ទាំង ១២ និងប៉ុស្ដ៍នគរបាលរដ្ឋបាលសង្កាត់ទាំង ១២ផងដែរ។
លោកថេង សុថុល អភិបាលខណ្ឌចំការមន បានលើកឡើងដោយសង្កត់ធ្ងន់ថា ចំពោះការលើកឡើងខាងលើនេះទទួល បានជោគជ័យដ៏រាប់ណាមានការខិតខំពីសំណាក់អស់ លោកទាំងអស់គ្នានៅក្នុងមូលដ្ឋាន ខណ្ឌចំការមននេះផងដែរហើយពិសេសជាងនេះ ទៅទៀតស្នើរដល់អស់លោកមួយចំនួនដែល ចេញមុខកាងល្បែងស៊ីសងគ្រប់ប្រភេទនោះ ស្នើអោយដកខ្លួនថយជាបន្ទាន់ចៀសវាងប្រឈម ជាមួយថ្នាក់លើចំពោះបញ្ហានេះ(អ្នកកាងល្បែងស៊ីសង)។
ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌចំការមន ក៏សូមអំពាវនាវទៅដល់បងប្អូន ប្រជាជនបើសិនជាឃើញនៅកន្លែងណាឬនៅភូមិ សង្កាត់ណាមានគេបើកលេងល្បែងស៊ីសងនោះ ជួយរាយការណ៍មកអាជ្ញាធរខណ្ឌចំការមនដើម្បីចុះបង្រ្កាប៕