ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ACU ថា មានគេប្ដឹងអភិបាលខេត្តប៉ៃលិនថា លក់ដីភ្នំសារ៉ាវ៉ាន់ ទៅឲ្យឧកញ៉ា តែអាជ្ញាធរខេត្តប៉ៃលិនបានបដិសេធ

271

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយកាលពីពេលថ្មីៗនេះ បានចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួនអំពី
អត្ថបទស៊ើបអង្កេតរបស់ អ.ប.ព.លើករណីចោទ​ប្រកាន់ពីសកម្មភាព​លក់ដីភ្នំសារ៉ាវ៉ាន់ ខេត្តប៉ៃលិន ។

អង្គភាពប្រឆាំងអំពើពុករលួយបានទទួលពាក្យប្តឹងកាលពីថ្ងៃទី 22 ខែមករាឆ្នាំ 2019 លើករណីចោទប្រកាន់ថា ឯកឧត្តមផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានបញ្ជាឲ្យឯកឧត្តមហុក សុផលអភិបាលរងខេត្ត ចាត់តាំងមន្ត្រីសុរិយោដី និងមន្ត្រីបរិស្ថាន ឲ្យចុះចុច gps ដើម្បីលក់ដីភ្នំសារ៉ាវ៉ាន់ខេត្តប៉ៃលិន ឲ្យទៅឧកញ៉ា។

អង្គភាពប្រឆាំងអំពើពុករលួយ បានលើកឡើងទៀតថា ក្រោយបានទទួលព័ត៌មាន ពីអង្គភាពប្រឆាំងអំពើពុករលួយ លោកផាន់ ចាន់ធុលអភិបាលខេត្តប៉ៃលិន បញ្ជាក់ថា ការចាត់ ក្រុមការងារដែលមានលោកហុក សុផលអភិបាលរងខេត្តជាប្រធាន និងមានការសហការពីមន្ត្រីបរិស្ថាន មន្ត្រីរៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តប៉ៃលិន អាជ្ញាធរពាក់ព័ន្ធរួមនឹងប្រជាពលរដ្ឋជាប់ព្រំដី គឺធ្វើឡើងតាមសំណើសុំ ឈូសឆាយធ្វើផ្លូវក្រវ៉ាត់ព្រំ និងបោះបង្គោលភ្នំសារ៉ាវ៉ាន់ យោងតាមលិខិតចុះថ្ងៃទី 24 ខែធ្នូឆ្នាំ 2018 របស់មន្ទីរបរិស្ថានខេត្តប៉ៃលិន ធ្វើការរៀបចំព្រំប្រទល់ក្រវ៉ាត់ព័ទ្ធជុំវិញភ្នំ និងបោះបង្គោលព្រំបេតុង សម្រាប់ងាយស្រួលក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងងាយស្រួលល្បាតត្រួតពិនិត្យ ទប់ស្កាត់បង្ក្រាបបទល្មើស ការកាប់រុករានព្រៃទន្ទ្រានយកដីរដ្ឋ យកមកធ្វើជាកម្មសិទ្ធិ ពីសំណាក់ប្រជាពលរដ្ឋខូច ឱ្យមានប្រសិទ្ធភាពខ្ពស់។ ដូចនេះការចោទប្រកាន់ថា បានបញ្ជាឲ្យលោកហុក សុផលអភិបាលរងខេត្ត ចាប់មន្ត្រីសុរិយោដី ជំនាញ និងមន្ត្រីបរិស្ថានជំនាញ ចុះចុច gps ដើម្បីលក់ភ្នំសារ៉ាវ៉ាន់ខេត្តប៉ៃលិន ព្រោះជាភ្នំមួយ បានចុះបញ្ជី ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ស្ថិតនៅក្រោមការគ្រប់គ្រង របស់ក្រសួងបរិស្ថាន ទៅឲ្យឧកញ៉ា គឺជារឿងមិនពិតដូចការចោទប្រកាន់ទេ៕

អត្ថបទដែលជាប់ទាក់ទង