ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នារី 2នាក់ ពេលកាប់ឆ្ការព្រៃ យកសំរាមមកដុត បណ្ដាលឲ្យផ្ទុះមីនរងរបួស

99

លោកហេង រតនា អគ្គនាយកស៊ីម៉ាក់នៅថ្ងៃទី 2 ខែមិថុនានេះ បានសរសេរលើហ្វេសប៊ុកផ្លូវការថា “នេះជាការឈឺចាប់ ដោយសារសំណល់ពីសង្គ្រាម​! “។

នៅវេលាម៉ោង ១៧និង៣០នាទី នៅថ្ងៃទី១ ខែមិថុនា​ ឆ្នាំ២០១៩​ នៅនៅចំណុចខ្នងប្រឡាយភូមិស្រែគោក​ ឃុំអន្លង់រមៀត​ ស្រុកកណ្ដាលស្ទឹង​ ខេត្តកណ្ដាល។ ជនរងគ្រោះ​ ចាន់ មុំ​ ភេទស្រីអាយុ ៤០ឆ្នាំ និងក្មួយស្រីឈ្មោះឡាយស្រីជាតិ ភេទស្រីអាយុ ១៩ឆ្នាំ  ជនរងគ្រោះទាំងពីរនាក់ បានកាប់ឆ្ការព្រៃ នៅលើខ្នងប្រឡាយ រួចយកទៅដុតនៅគំនរសំរាម ភ្លាមនោះក៏ ស្រាប់តែផ្ទុះ បណ្ដាលឲ្យរងរបួស ធ្ងន់និងស្រាល២នាក់តែម្តង។ មរតកសង្គ្រាម​ គ្រាប់សំណលជាតិផ្ទុះនៅសេសសល់ រាយប៉ាយលេីទឹកដីកម្ពុជាយេីង៕

អត្ថបទដែលជាប់ទាក់ទង