ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាមេរិចដាក់គុក «មេបោកធំ» អួតខ្លួនជាខ្សែរាជវង្សអារ៉ាប់សាអូឌីត ជាប់១៨ឆ្នាំ

86

តុលាការរដ្ឋផ្លរីដាបានផ្តន្ទាទោសបុរសម្នាក់ អាយុ៤៨ឆ្នាំ ដែលតាំងខ្លួនជា ខ្សែរាជវង្សអារ៉ាប់សាអូឌីត ហ៉ឹហា..អោយជាប់គុក១៨ឆ្នាំ ពីបទឆបោក អ្នកដ៏ទៃ បានប្រាក់ជិត៨លានដុល្លារ។
បុរសនេះឈ្មោះAnthony Gignac អួតខ្លួនជាខ្សែរាជវង្សអារ៉ាប់សាអូឌីត ដើម្បីបោក ប្រាស់អ្នកវិនិយោគ ចង់វិនិយោគគម្រោងការ នៅប្រទេសអារ៉ាប់សាអូឌីត។ គាត់អួតគេថា មានប្រាក់នៅធនាគារ៦០០លាន មានអូតែលមាន កាស៊ីណូនៅអឹរ៉ុប..។ គាត់យកលុយ បានពីបោកប្រាស់នោះ ដើរបង្អួតហ៊ឹហា ពាក់នាឡិការ៉ូឡិច ជិះឡានសុទ្ធតែម៉ាកហ្វឹរ៉េរី ស្លាកលេខការទូតក្លែងក្លាយ ជួលខុនដូប្រណិតលើកោះ Fisher រស់នៅរាប់ខែ មានកំប៉ាល់កម្សាន្ត និងជិះយន្តហោះផ្ទាល់ខ្លួនទៀត។ ទៅណាមកណាមានអង្គរក្សឈូរឆរ។
ការពិតគាត់ជាកូនកំព្រា ដើមកំណើតមកពីកូឡុំប៊ី។ គាត់ចេញបោកតាំងពីអាយុ១៧ឆ្នាំ ព្រោះមានមុខមាត់ ដូចស្តេចស៊ុលតង់អារ៉ាប់ប៊ីសាអូឌីត។
នេះបានពិតជាកំពូលអ្នកបោក និងបោកបានតាមរបៀបអួតនេះ៕

អត្ថបទដែលជាប់ទាក់ទង