ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្មពៀរទាន់ហន់ពិតជាមានមែន កាប់សម្លាប់បងថ្លៃ រួចហើយ រត់គេចខ្លួន ទៅជាន់ខ្សែលួសឆក់កណ្ដុរ ស្លាប់តាមក្រោយ

88

ខេត្តកណ្តាល៖  កម្មពៀរ ពិតជាមិនចាំដល់ជាតិក្រោយឡើយ
បុរសម្នាក់ជាឃាតករ ដែលយកកណ្តៀវអារកសម្លាប់បងថ្លៃខ្លួនឯង ហើយគេចរត់ចូលព្រៃ ទៅជាន់ខ្សែលួសគេរាយឆក់កណ្តុរ ស្លាប់ដែរ
។  ករណី ឃាតកម្ម ដ៏សាហាវព្រៃផ្សៃនេះ  កេីតហេតុ ថ្ងៃសៅរ៍ ១៤រោច ខែពិសាខ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែ មិថុនា ឆ្នាំ ២០១៩ វេលាម៉ោង២១. ៣០នាទី នៅចំណុច ផ្ទះឈ្មោះ ផាន សារ៉េម ស្ថិតក្នុងភូមិពោធិបាន ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល ។

នគរបាលស្រុកកោះធំ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡឹង លី ភេទប្រុស អាយុ២៥ ឆ្នាំ ជនជាតិ ខ្មែរ  មុខរបរកសិករ មានទីលំនៅៗ ភូមិ ពោធិបាន ឃុំ ពោធិបាន ស្រុក កោះធំ ខេត្តកណ្តាល (ជាបងថ្លៃ) ស្លាប់នៅកន្លែងកើតហេតុ ។ ជនសង្ស័យឈ្មោះ ផាន ផាន់នី (ហៅម៉ៃ) ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅៗ ភូមិ ពោធិបាន  ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល (ជាប្អូនថ្លៃ) ចូល
ព្រៃ ជាន់ខ្សែលួស រាយឆក់កណ្ដុរ ស្លាប់ ។  វត្ថុតាងចាប់យក៖ កណ្ដៀវ ០១ និងដាវ ០១ ។

នគរបាល បានរៀបរាប់ពីសភាពរឿងហេតុនេះថា តាមការបំភ្លឺរបស់ឈ្មោះ ផាន់ សារ៉េម ត្រូវជាម្តាយក្មេកជនរងគ្រោះ និងត្រូវម្តាយបង្កេីត ជនសង្ស័យ បានឲ្យដឹងថា៖ ជនរងគ្រោះ និងជនសង្ស័យត្រូវជាបងថ្លៃ ប្អូនថ្លៃនឹងគ្នាហេីយ ពុំដែលមានទំនាស់ទាស់គ្នាទេ នៅរួមរស់ក្រោមដំបូលផ្ទះតែមួយ ។លុះនៅថ្ងៃទី១ខែមិថុនា ឆ្នាំ ២០១៩ វេលាម៉ោងប្រហែល ១៩.០០នាទី គាត់បានសំរាកនៅក្នុងផ្ទះ លេីឡៅតឿ ឯកូនគាត់ឈ្មោះ ផាន  ផាន់នី ហៅ ម៉ៃ នៅសម្រាកជាមួយ ប្រពន្ធ ខាងក្រោមផ្ទះ លុះបន្តិចក្រោយមក កូនប្រសារបស់គាត់ឈ្មោះ ឡឹង លី ក៏ជិះម៉ូតូ ដឹកប្រពន្ធ របស់វាឈ្មោះផាន់ សារ៉ាយ ជាកូនស្រីបង្កេីត របស់គាត់មកដល់ ពេលនោះគាត់ជាម្តាយ ក៏ បេីកទូរស័ព្ទមេីលរឿងល្ខោន បន្តិច ក្រោយមក ឮសំឡេងកូន
ស្រីគាត់ឈ្មោះ ផាន់ សារ៉ាយ ស្រែកទ្រហ៊ោយំថា៖ ប្តីវាដាច់កហេីយ បន្ទាប់គ្នានោះ គាត់ក៏ចុះពីលេីឡៅតឿ មកខាងក្រោម ឃេីញឈ្មោះ ឡឹង លី ដេកស្លាប់ក្នុងថ្លុកឈាម ឯកូនបង្កេីតគាត់ឈ្មោះ ផាន ផាន់នី ហៅម៉ៃ បានរត់គេចខ្លួនបាត់ ។  
 តាមការបំភ្លឺ របស់ ឈ្មោះ ព្រិល  រិន ឈ្មោះ ហុក វី និងឈ្មោះ ជី ពិសិដ្ឋ បានឲ្យដឹងថា៖ អ្នកទាំង ៣នាក់ កំពុងអង្គុយហូបស្រាបៀរ នៅក្រោមផ្ទះ ខាងត្បូងជាប់ផ្ទះកេីតហេតុ បានឃេីញឈ្មោះ ផាន ផាន់នី ហៅម៉ៃ ដេីរកាត់មុខគាត់ ដោយនៅនឹងដៃមានកាន់កណ្តៀវ ១ផង ដេីរឆ្ពោះទៅទិសខាងកេីតបាត់ទៅ  ក្រោយមកទេីប
ឃេីញផ្អេីលឆោឡោ ឮសំឡេង ស្រែកទ្រហោយំ ថា៖ ឡឹង លី (ជនរងគ្រោះ)ត្រូវបានគេសម្លាប់។ រួចអ្នកទាំង ៣នាក់ បានទៅមេីលឃេីញ ឈ្មោះ ឡឹង លី ស្លាប់ ក្នុងថ្លុកឈាមនៅក្នុងផ្ទះឈ្មោះ ផាន សារ៉េម ប្រាកដមែន ។   
  បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញ នៃអធិការដ្ឋាន នគរបាលស្រុក បានចុះមកដល់កន្លែងកេីតហេតុ ដោយសហការ ជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល អាជ្ញាធរមូលដ្ឋាន លោកគ្រូពេទ្យ ផ្នែកជំនាញ និងក្រុមគ្រួសារជនរងគ្រោះ ដេីម្បីធ្វេីការពិនិត្យសាសព ។
ការពិនិត្យឃេីញ មានស្នាមរបួស ចំនួន២កន្លែង៖ ១-នៅផ្នែកក ខាងមុខ មានស្នាមមុតប្រវែង១៦សង់ទីម៉ែត្រ ដាច់សរសៃ និងបំពង់ក ។ ២-នៅផ្នែកក្បាលខាងក្រោយ មានស្នាមមុតកាត់ទទឹង ប្រវែង៩សង់ទីម៉ែត្រ ជម្រៅដល់លលាដ៍ ។ ក្រៅពីនេះពុំមានស្លាកស្នាមអ្វីទៀតឡេីយ  ។

នគរបាលដែលចុះពិនិត្យនិងធ្វើកោសល្យវិច័យលើករណីនេះបាន សន្និដ្ឋានថា ជនរងគ្រោះស្លាប់ ក្នុងអំពើឃាតកម្ម ។ មូលហេតុ ដោយមានភាព ច្រណែនគ្នា  ក្រោយពី ពិនិត្យចប់សព្វគ្រប់ សមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះ ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វេីបុណ្យតាមប្រពៃណី ។
 
នគរបាលមូលដ្ឋានស្រុកកោះធំ បានបន្ថែមទៀតថា លុះមកដល់ព្រឹកឡើងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ ក៏មានប្រជាពលរដ្ឋរាយការណ៍ថា បានឃើញជនសង្ស័យ ឈ្មោះ ផាន ផាន់នី (ហៅម៉ៃ) ដើរជាន់ខ្សែលួស រាយឆក់កណ្ដុរ ស្លាប់នៅចំណុច ដីចម្ការពោតរបស់ប្រជាពលរដ្ឋ ស្ថិតនៅខាងកើតភូមិ ចម្ងាយ ២០០០ម៉ែត្រ ក្នុងភូមិពោធិ៍បាន ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល ដោយមានដាវចំនួន ១ដើម និងកណ្ដៀវ ១ដើម នៅជាប់ខ្លួនផងដែរ។
  ក្រោយមកសមត្ថកិច្ច បានចុះដល់កន្លែងកើតហេតុ ពិនិត្យឃើញថា សពជនសង្ស័យ ពិតជាស្លាប់ ដោយសារជាន់ខ្សែលួសរាយឆក់កណ្ដុរ ដូចដែលប្រជាពលរដ្ឋ បានរាយការណ៍ប្រាដមែន៕

អត្ថបទដែលជាប់ទាក់ទង